ព្រះត្រៃបិដក ភាគ ៥៥

​ខ្ញុំ​នឹង​រក្សា​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​៨​ ​អស់​ថ្ងៃទី​ ​១៤​ ​ទី​ ​១៥​ ​និង​ថ្ងៃទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​ ​ខ្ញុំ​នឹងជា​បុគ្គល​សង្រួម​ក្នុង​សីល​ទាំងឡាយ​គ្រប់​កាល​ ​ខ្ញុំ​នឹង​មិន​ប្រមាទ​ក្នុង​ទាន​ ​ព្រោះ​ខ្ញុំ​បានឃើញ​អំពើ​នេះ​ ​(​ជាក់ច្បាស់​)​ ​ដោយខ្លួនឯង​ហើយ​។​
 (​ពួក​និរយបាល​)​ ​បោះ​នាង​រេវតី​ដែល​កំពុង​យំ​ ​បម្រះននៀល​យ៉ាងនេះ​ ​ទៅ​ក្នុង​នរក​ដ៏​ពន្លឹក​ ​ឲ្យ​មាន​ជើង​ឡើងលើ​ ​មាន​ក្បាល​ចុះក្រោម​។​
 ​(​នាង​រេវតី​និយាយ​ថា​)​ ​ក្នុង​កាលមុន​ ​ខ្ញុំ​ជា​អ្នកមាន​សេ​ចកី្ត​កំណាញ់​ ​ជា​អ្នក​ជេរប្រទេច​នូវ​ពួក​សមណៈ​ ​និង​ព្រាហ្មណ៍​ ​បោក​ប្រាស​នូវ​ស្វាមី​ដោយ​ពាក្យ​មិន​ពិត​ ​ទើប​ខ្ញុំ​ឆេះ​ក្នុង​នរក​ ​មាន​សភាព​ដ៏​ពន្លឹក​។​

​ចប់​ ​រេវតី​វិមាន​ ​ទី២​។​


​ឆត្ត​មាណវក​វិមាន​ ​ទី៣​


 [​៥៣​]​ ​ព្រះមានព្រះភាគ​ ​ជា​សក្យមុនី​អង្គ​ណា​ដ៏​ប្រសើរ​ ​ខ្ពស់​ជាង​ពួក​អ្នកប្រាជ្ញ​ ​ក្នុង​ពួក​មនុស្ស​ ​ទ្រង់​បាន​ធ្វើ​កិច្ច​ស្រេចហើយ​ ​ដល់​នូវ​ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​ព្រះអង្គ​ ​ប្រកប​ព្រមដោយ​កំឡាំង​ ​(​និង​ញាណ​)​ ​និង​សេ​ចកី្ត​ព្យាយាម​ ​អ្នក​ចូរ​ដល់​នូវ​ព្រះមានព្រះភាគ​ ​ជា​ព្រះ​សុគត​អង្គ​នោះ​ ​ដើម្បី​ជាស​រណៈ​ចុះ
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636866314299790587
ទៅកាន់ទំព័រ៖