ព្រះត្រៃបិដក ភាគ ៥៥

​កក្កដ​រស​ទាយក​វិមាន​ ​ទី៤​ ​


 [​៥៤​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​វិមាន​ដ៏​ខ្ពស់​នេះ​ ​មាន​សសរ​ធ្វើអំពី​កែវមណី​ ​មាន​ទំហំ​ជុំវិញ​ ​១២​ ​យោជន៍​ ​មានផ្ទះ​កំពូល​ ​៧០០​ ​ដ៏​លើសលប់​ ​ដែល​មាន​សសរ​ជា​វិការៈ​ ​នៃ​កែវពិទូរ្យ​ ​ក្រាលកម្រាល​ដ៏​ល្អ​ ​(​ក្តារ​មាស​)​ ​ជា​ផ្ទះ​កំពូល​ដ៏​ល្អ​ ​ខ្លួន​អ្នកតែង​នៅ​ក្រេប​ផឹក​ ​ទាំង​ទំពាស៊ី​ក្នុង​វិមាន​នោះ​ ​ពិណ​ទិព្វ​មាន​សំឡេង​ពីរោះ​ ​រមែង​លាន់ឮ​ ​កាមគុណ​ ​៥​ ​មាន​រស​ជា​ទិព្វ​ ​ទាំង​ពួក​នារី​ ​ស្អិតស្អាង​កាយ​ដោយ​គ្រឿងមាស​ ​តែង​រាំ​នៅក្នុង​វិមាន​នុ៎ះ​
 សម្បុរ​របស់​អ្នក​ប្រាកដ​ដូច្នោះ​ ​តើ​ដោយ​បុញ្ញកម្ម​ដូចម្តេច​ ​ទិព្វ​សម្បតិ្ត​ ​សម្រេច​ដល់​អ្នក​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ជាទី​ពេញចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​អ្នកផង​ ​តើ​ដោយ​បុញ្ញកម្ម​ដូចម្តេច​
 ម្នាល​ទេវបុត្ត​អ្នកមាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​អ្នក​ ​អ្នក​កាលដែល​កើតជា​មនុស្ស​ ​តើ​បាន​ធ្វើបុណ្យ​ដូចម្តេច​ ​អ្នកមាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​អ្នក​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​បុញ្ញកម្ម​ដូចម្តេច​។​
 ទេវបុត្រ​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ក៏​ឆ្លើយ​ប្រាប់​នូវ​ផល​នៃ​បុញ្ញកម្ម​នេះ​ថា​ ​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636866315791355900
ទៅកាន់ទំព័រ៖