ព្រះត្រៃបិដក ភាគ ៥៥

​បុគ្គល​មាន​បុញ្ញកម្ម​ដោយហេតុ​ត្រឹមតែ​ការ​ពោល​ ​និង​ការ​ជ្រះថ្លា​ប៉ុណ្ណេះ​ ​រមែង​បរិបូណ៌​ដោយ​កាម​ជា​ទិព្វ​ ​ស្ថិតនៅ​ ​(​អស់​កាលយូរ​)​ ​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​ ​ដោយ​បុញ្ញកម្ម​នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​ទ្វារបាល​កវិ​មាន​ ​ទី៥​។​


​ករណីយ​វិមាន​ ​ទី៦​ ​


 [​៥៦​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​វិមាន​ដ៏​ខ្ពស់​នេះ​ ​មាន​សសរ​ធ្វើអំពី​កែវមណី​ ​មាន​ទំហំ​ជុំវិញ​ ​១២​ ​យោជន៍​។​បេ​។​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​នូវ​ផល​នៃ​បុញ្ញកម្ម​នេះ​ថា​
 បណ្ឌិត​អ្នក​ស្គាល់​ច្បាស់​ ​(​នូវ​អំពើ​ឥតប្រយោជន៍​ ​មានប្រយោជន៍​)​ ​គួរតែ​ធ្វើបុណ្យ​ទាំងឡាយ​ ​ទាន​ដែលគេ​ថ្វាយ​ចំពោះ​ព្រះពុទ្ធ​ទាំងឡាយ​ ​ព្រះអង្គ​ប្រតិ​បតិ្ត​ល្អ​ ​រមែង​មានផល​ច្រើន​ ​ព្រះពុទ្ធ​ទ្រង់​ស្តេច​ចេញ​អំពី​ព្រៃ​ ​មកកាន់​ស្រុក​ ​ដើម្បី​សេ​ចកី្ត​ចំរើន​ដល់​ខ្ញុំ​ជា​ប្រាកដ​ ​ខ្ញុំ​ក៏​បាន​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ចំពោះ​ព្រះអង្គ​នោះ​ ​ហើយ​បាន​ទៅ​កើត​ក្នុង​តាវត្តិង្ស​ទេវលោក​ ​សម្បុរ​របស់ខ្ញុំ​ប្រាកដ​ដូច្នោះ​ ​ដោយ​បុញ្ញកម្ម​នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​ករណីយ​វិមាន​ ​ទី៦​។​

ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636866316957832618
ទៅកាន់ទំព័រ៖