ព្រះត្រៃបិដក ភាគ ៥៥

​ទុតិយ​ករណីយ​វិមាន​ ​ទី៧​


 [​៥៧​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​វិមាន​ដ៏​ខ្ពស់​នេះ​ ​មាន​សសរ​ធ្វើអំពី​កែវមណី​ ​មាន​ទំហំ​ជុំវិញ​ ​១២​ ​យោជន៍​។​បេ​។​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​នូវ​ផល​នៃ​បុញ្ញកម្ម​នេះ​ថា​
 បណ្ឌិត​អ្នក​ស្គាល់​ច្បាស់​ ​(​នូវ​អំពើ​មានប្រយោជន៍​ ​ឥតប្រយោជន៍​)​ ​គួរ​ធ្វើបុណ្យ​ទាំងឡាយ​ ​ទាន​ដែលគេ​ថ្វាយ​ចំពោះ​ភិក្ខុ​ជា​អ្នក​ប្រតិ​បតិ្ត​ល្អ​ ​រមែង​មានផល​ច្រើន​ ​ពួក​ភិក្ខុ​ចេញ​អំពី​ព្រៃ​មកកាន់​ស្រុក​ ​ដើម្បី​សេ​ចកី្ត​ចំរើន​ដល់​ខ្ញុំ​ជា​ប្រាកដ​ ​ខ្ញុំ​បាន​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ចំពោះ​ពួក​ភិក្ខុ​នោះ​ ​ហើយ​បាន​ទៅ​កើត​ក្នុង​តាវត្តឹង្ស​ទេវលោក​ ​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​ ​ដោយ​បុញ្ញកម្ម​នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​ទុតិយ​ករណីយ​វិមាន​ ​ទី៧​។​


​សូ​ចិ​វិមាន​ ​ទី៨​


 ​[​៥៨​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​វិមាន​ដ៏​ខ្ពស់​នេះ​ ​មាន​សសរ​ធ្វើអំពី​កែវមណី​ ​មាន​ទំហំ​ជុំវិញ​ ​១២​ ​យោជន៍​។​បេ​។​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636866317388187233
ទៅកាន់ទំព័រ៖