ព្រះត្រៃបិដក ភាគ ៥៥

​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​នូវ​ផល​នៃ​បុញ្ញកម្ម​នេះ​ថា​
 បុគ្គល​ឲ្យ​នូវ​ទេយ្យធម៌​ណា​ ​ផល​នៃ​ទេយ្យធម៌​នោះ​ ​មិនមែន​សម្រេច​ត្រឹម​ប៉ុណ្ណោះ​ឡើយ​ ​គឺ​បុគ្គល​ឲ្យ​នូវ​ទេយ្យធម៌​ណា​ ​ការ​ឲ្យ​នូវ​ទេយ្យធម៌​នោះ​ ​ប្រសើរ​បំផុត​ ​ខ្ញុំ​បាន​ឲ្យ​ម្ជុល​ ​ម្ជុល​នោះ​ឯង​ ​ប្រសើរ​បំផុត​
 សម្បុរ​របស់ខ្ញុំ​ប្រាកដ​ដូច្នោះ​ ​ព្រោះ​បុញ្ញកម្ម​នោះ​ឯង​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​សូ​ចិ​វិមាន​ ​ទី៨​។​


​ទុតិយ​សូ​ចិ​វិមាន​ ​ទី៩​


 [​៥៩​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​វិមាន​ដ៏​ខ្ពស់​នេះ​ ​មាន​សសរ​ធ្វើអំពី​កែវមណី​ ​មាន​ទំហំ​ជុំវិញ​ ​១២​ ​យោជន៍​។​បេ​។​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​នូវ​ផល​នៃ​បុញ្ញកម្ម​នេះ​ថា​
 កាលពី​ជាតិមុន​ ​ខ្ញុំ​បាន​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​នា​មនុស្សលោក​ ​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636866317853593853
ទៅកាន់ទំព័រ៖