ព្រះត្រៃបិដក ភាគ ៥៥

 ​(​បណ្ឌិត​បុរស​សួរ​ថា​)​ ​បពិត្រ​ទេវតា​ ​ឈ្មោះ​សុ​ធម្មៈ​ ​យើង​សូម​ធ្វើ​នូវ​អញ្ជលី​ដ៏​ច្រើន​ ​ហើយ​សួរ​ ​(​លោក​)​ ​ចុះលោក​បាន​ធ្វើអំពើ​ដូចម្តេច​ ​ក្នុង​មនុស្សលោក​ ​ទើបបាន​ទៅ​កើតជា​ទេវតា​ ​ឈ្មោះ​សុ​ធម្មៈ​។​
 (​ទេវតា​ឆ្លើយ​ថា​)​ ​បុគ្គល​ណា​ ​ឲ្យ​ផ្ទះ​ដែល​ធ្វើ​ដោយ​ដើម​អំ​ពៅ​កី្ត​ ​ផ្ទះ​ដែល​ធ្វើ​ដោយ​ស្មៅ​កី្ត​ ​ផ្ទះ​ដែល​ធ្វើ​ដោយ​សំ​ពត់​កី្ត​ ​បុគ្គល​នោះ​ ​លុះ​ឲ្យ​ផ្ទះ​ទាំង​ ​៣​ ​ណា​នីមួយ​ហើយ​ ​រមែង​ទៅ​កើតជា​ទេវតា​ ​ឈ្មោះ​សុ​ធម្មៈ​។​

​ចប់​ ​តតិយ​នាគ​វិមាន​ ​ទី១២​។​


​ចូឡ​រថ​វិមាន​ ​ទី១៣​


 [​៦៣​]​ ​(​ព្រះ​មហាកច្ចាយនៈ​សួរ​ថា​)​ ​អ្នក​ឈរ​ច្រត់​ធ្នូ​ ​ដែល​ធ្វើអំពី​ឈើខ្លឹម​យ៉ាង​មាំ​ ​អ្នកជា​ខត្តិយ​រាជកុមារ​ ​ឬ​ជា​ព្រាន​ថ្មើរព្រៃ​។​
 (​ព្រះរាជ​កុមារ​តប​ថា​)​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ជា​កូន​របស់​ស្តេច​ជាធំ​ក្នុង​ដែន​អស្ស​កៈ​ ​ជា​អ្នក​ថ្មើរព្រៃ​ ​បពិត្រ​ភិក្ខុ​ ​ខ្ញុំ​សូម​ប្រាប់​ឈ្មោះ​របស់ខ្ញុំ​ដល់​លោក​ ​ពួក​ជន​អ្នកចេះដឹង​ ​ស្គាល់​ខ្ញុំ​ថា​ ​សុជាតៈ​ ​កាល​ខ្ញុំ​ស្វែងរក​ម្រឹគ​ ​ចូល​ទៅ​ក្នុង​ព្រៃធំ​ ​ទៅតាម​ហើយ​ ​តែ​មិនឃើញ​ម្រឹគ​ ​ខ្ញុំ​ក៏បាន​ជួបប្រទះ​នឹង​លោក​ ​ហើយ​ឋិតនៅ​។​
 ​(​ព្រះ​កច្ចាយនៈ​ពោល​ថា​)​ ​បពិត្រ​ព្រះអង្គ​មានបុណ្យ​ច្រើន​ ​ព្រះអង្គ​ស្តេច​មក​ស្រួល​ហើយ​ឬ​ ​មួយទៀត​ ​ព្រះអង្គ​ស្តេច​មក​អំពី​ទី​មិន​ឆ្ងាយ​ទេ​ឬ​ ​សូម​ព្រះអង្គ​ដងទឹក​អំពី​នេះ​ ​លាង​ព្រះបាទ​របស់​ព្រះអង្គ​ចុះ​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636866319356059789
ទៅកាន់ទំព័រ៖