ព្រះត្រៃបិដក ភាគ ៥៥

​បា​យាសិ​ក​វគ្គ​ ​ទី៦​
​អ​គារិ​យ​វិមាន​ ​ទី១​


 [​៦៥​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ចិត្ត​លតា​វ័ន​ ​ជា​ឱទ្យាន​ប្រសើរ​ខ្ពង់ខ្ពស់​របស់​តា​វតឹ្តង្ស​ទេវតា​ទាំងឡាយ​ ​ភ្លឺរុងរឿង​យ៉ាងណា​ ​វិមាន​របស់​អ្នកនេះ​ ​ឋិតនៅ​ក្នុង​អាកាស​ ​ក៏​ភ្លឺ​ព្រោងព្រាយ​យ៉ាងនោះ​ដែរ​ ​អ្នក​បានសម្រេច​នូវ​ទេវ​ឫ​ទិ្ធ​ ​ជា​បុគ្គល​មាន​អានុភាព​ច្រើន​ ​កាល​អ្នក​កើតជា​មនុស្ស​ ​តើ​បាន​ធ្វើបុណ្យ​ដូចម្តេច​ ​អ្នកមាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​បុញ្ញកម្ម​ដូចម្តេច​។​
 ទេវបុត្រ​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ក៏​ឆ្លើយ​ប្រាប់​នូវ​ផល​នៃ​បុញ្ញកម្ម​នេះ​ថា​
 ខ្លួនខ្ញុំ​ ​និង​ភរិយា​របស់ខ្ញុំ​ ​(​កាលដែល​នៅ​)​ ​ក្នុង​មនុស្សលោក​ ​បាន​នៅ​គ្រប់គ្រង​ផ្ទះ​ ​ជា​អ្នកមាន​ចិត្តជ្រះថ្លា​ ​មាន​សភាព​ដូចជា​អណ្តូង​ទឹក​ ​បាន​ឲ្យបាយ​ ​និង​ទឹកជា​ទាន​ដ៏​ច្រើន​ដោយ​គោរព​
 សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​ ​ព្រោះ​បុញ្ញកម្ម​នោះ​ឯង​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​អ​គារិ​យ​វិមាន​ ​ទី១​។​

ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636866323389580493
ទៅកាន់ទំព័រ៖