ព្រះត្រៃបិដក ភាគ ៥៥

​ស្វា​យកី្ត​ ​រាំង​កី្ត​ ​ច្បា​រកី្ត​ ​ព្រីង​កី្ត​ ​រាជ​ព្រឹ​ក្ស​កី្ត​ ​ច្រនៀង​កី្ត​ ​ក៏​មាន​ផ្ការីក​ស្គុះស្គាយ​ ​អ្នកធ្វើ​បុណ្យ​ ​តែង​បាន​វិមាន​ដ៏​ប្រសើរ​ ​ល្អ​ក្រៃពេក​ ​មាន​សភាព​ដ៏​សមរម្យ​ ​តាម​ភូមិភាគ​ទាំងឡាយ​នោះ​ ​នេះ​ជា​វិបាក​របស់​កម្ម​នោះ​ឯង​ ​ពួក​ជន​ដែល​បាន​ធ្វើបុណ្យ​ ​រមែង​បាន​អានិសង្ស​បែបនេះ​
 ផ្ទះ​មាន​កំពូល​ទាំងឡាយ​ ​ជា​លំនៅ​របស់ខ្ញុំ​ម្ចាស់​ ​ដូចជា​គេ​វាស់​ដោយ​ចំណែក​ដែល​ចែក​ ​(​ស្មើគ្នា​)​ ​ភ្លឺរុងរឿង​ជុំវិញ​ក្នុង​ទិស​ទាំង​ ​៤​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំម្ចាស់​មាន​សម្បុរ​បែប​នោះ​ ​ព្រោះ​ដំណើរ​នោះ​ ​ផល​ទើប​សម្រេច​ដល់​ខ្ញុំម្ចាស់​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ក៏​កើតឡើង​ដល់​ខ្ញុំម្ចាស់​ផង​ ​ខ្ញុំម្ចាស់​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ម្ចាស់​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ផលបុណ្យ​នោះ​។​ ​នេះ​ជា​វិបាក​នៃ​កម្ម​នុ៎ះ​ ​ព្រះពុទ្ធ​ទ្រង់​ក្រោក​ឡើង​ហើយ​ ​ទ្រង់​សោយ​ទឹក​។​

​ចប់​ ​នាវា​វិមាន​ ​ទី៨​។​


​បទីប​វិមាន​ ​ទី៩​


 [​៩​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវធីតា​ ​នាង​មាន​សម្បុរ​ល្អ​តាំងនៅ​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺ​ដូច​ផ្កាយព្រឹក​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636866134129655445
ទៅកាន់ទំព័រ៖