ព្រះត្រៃបិដក ភាគ ៥៥

​ភិក្ខា​ទាយក​វិមាន​ ​ទី៦​


 ​[​៧០​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​វិមាន​ដ៏​ខ្ពស់​នេះ​ ​មាន​សសរ​ធ្វើ​ដោយ​កែវមណី​ ​មាន​ទំហំ​ជុំវិញ​ ​១២​ ​យោជន៍​ ​មានផ្ទះ​កំពូល​ ​៧០០​ ​ដ៏​ឱឡារិក​ ​មាន​សសរ​កែវពិទូរ្យ​ ​ក្រាល​ដោយ​កម្រាល​ដ៏​រុងរឿង​ ​ជា​ផ្ទះ​កំពូល​ដ៏​ល្អ​ ​អ្នក​បាន​ដល់​នូវ​ឫទ្ធិ​នៃ​ទេវតា​ ​ជា​បុគ្គល​មាន​អានុភាព​ច្រើន​។​បេ​។​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​នូវ​ផល​នៃ​បុញ្ញកម្ម​នេះ​ថា​
 ខ្ញុំ​កាល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​បានឃើញ​ភិក្ខុ​ស្រេកឃ្លាន​ ​លំបាក​ ​ខ្ញុំ​បាន​ប្រគេន​ចង្ហាន់​ ​១​ ​ចំណែក​ ​បាន​ធ្វើ​ ​(​ទាន​)​ ​ដោ​យស​មង្គិ​ភត្ត​ ​(​ភត្ត​នៃ​បុគ្គល​អ្នក​មូល​មិត្ត​គ្នា​)​ ​ក្នុង​កាលនោះ​ ​ហេតុ​នោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​ភិក្ខា​ទាយក​វិមាន​ ​ទី៦​។​

ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636866326131697333
ទៅកាន់ទំព័រ៖