ព្រះត្រៃបិដក ភាគ ៥៥

​សុ​និ​ក្ខិ​ត្ត​វគ្គ​ ​ទី៧​
​ចិត្ត​លតា​វិមាន​ ​ទី១​


 [​៧៥​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ព្រៃ​ចិត្ត​លតា​ ​ជា​ឧទ្យាន​ដ៏​ប្រសើរ​ឧត្តម​របស់​ពួក​ទេវតា​ ​រុងរឿង​ ​មាន​ឧបមា​យ៉ាងណា​ ​វិមាន​របស់​អ្នកនេះ​ ​ក៏​ភ្លឺរុងរឿង​ ​ឋិតនៅ​នាអាកាស​ ​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​ ​អ្នក​ដល់​នូវ​ឫទ្ធិ​នៃ​ទេវតា​ ​ជា​បុគ្គល​មាន​អានុភាព​ច្រើន​ ​អ្នក​កាល​កើតជា​មនុស្ស​ ​តើ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​អ្នកមាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​បុ​ណ្យ​អី្វ​។​
 ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​កាល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​ជា​អ្នក​កំសត់​ ​ឥត​ទីពឹង​ ​កំព្រា​ ​ជា​កម្មករ​ ​(​អ្នកធ្វើការ​ឈ្នួល​)​ ​បាន​ចិញ្ចឹម​មាតាបិតា​ដែល​ចាស់ជរា​ផង​ ​អ្នកមានសីល​ទាំងឡាយ​ ​ក៏​ជាទីស្រឡាញ់​នៃ​ខ្ញុំ​ផង​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ឲ្យ​នូវ​បាយ​ ​និង​ទឹកដែល​ជា​ទាន​ ​ធំ​ទូលាយ​ ​ដោយ​គោរព​ ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636866328111240557
ទៅកាន់ទំព័រ៖