ព្រះត្រៃបិដក ភាគ ៥៥

​ហេតុ​នោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​ចិត្ត​លតា​វិមាន​ ​ទី១​។​


​នន្ទ​នវិ​មាន​ ​ទី២​


 [​៧៦​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ព្រៃ​ចិត្ត​លតា​ ​ជា​ឧទ្យា​ដ៏​ប្រសើរ​ឧត្តម​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​រុងរឿង​ ​មាន​ឧបមា​យ៉ាងណា​ ​វិមាន​របស់​អ្នកនេះ​ ​ក៏​រុងរឿង​ ​ឋិតនៅ​នាអាកាស​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​ ​អ្នក​ដល់​នូវ​ឫទ្ធិ​នៃ​ទេវតា​ ​ជា​បុគ្គល​មាន​អានុភាព​ច្រើន​ ​អ្នក​កាល​កើតជា​មនុស្ស​ ​តើ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​អ្នកមាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​បុ​ណ្យ​អី្វ​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​កាល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​ជា​មនុស្ស​កំសត់​ ​ឥត​ទីពឹង​ ​កំព្រា​ ​ជា​កម្មករ​ ​(​អ្នកធ្វើការ​ឈ្នួល​)​ ​បាន​ចិញ្ចឹម​មាតាបិតា​ដែល​ចាស់ជរា​ផង​ ​
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636866328442989532
ទៅកាន់ទំព័រ៖