ព្រះត្រៃបិដក ភាគ ៥៥
ពួកអ្នកមានសីលជាទីស្រឡាញ់នៃខ្ញុំផង ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យនូវបាយ និងទឹក ដែលជាទានធំទូលាយ ដោយគោរព
ហេតុនោះ បានជាសម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
ចប់ នន្ទនវិមាន ទី២។
មណិថូណវិមាន ទី៣
[៧៧] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏ឱឡារិក មានសសរកែវពិទូរ្យ ដែលក្រាលកម្រាលដ៏រុងរឿង ជាផ្ទះកំពូលដ៏ល្អ អ្នកឋិតនៅ ផឹកស៊ី ក្នុងវិមាននោះ ពិណជាទិព្វ លាន់ឮពីរោះ កាមគុណ ៥ មានរសជាទិព្វ មានក្នុងវិមាននេះផង ពួកនារីដែលប្រស់ព្រំដោយគ្រឿងមាស រាំក្នុងវិមាននេះផង
សម្បុររបស់អ្នក ប្រាកដដូច្នោះ តើសម្រេចដោយបុណ្យអី្វ។បេ។ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។
ID: 636866328752807252
ទៅកាន់ទំព័រ៖