ព្រះត្រៃបិដក ភាគ ៥៥

 ​ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មាន​ចិ​ត្ត​តេ្រ​ក​អរ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
 ​ខ្ញុំ​កាល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​បាន​កសាង​ទី​ចង្ក្រម​ត្រង់​ផ្លូវ​ក្នុង​ព្រៃ​ផង​ ​ដាំ​ដើមឈើ​ ​ជា​សួនច្បារ​ផង​ ​ពួក​អ្នកមានសីល​ជាទីស្រឡាញ់​នៃ​ខ្ញុំ​ផង​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​បាន​ឲ្យ​នូវ​បាយ​ ​និង​ទឹក​ ​ដែល​ជា​ទាន​ដ៏​ធំ​ទូលាយ​ដោយ​គោរព​ ​
 ហេតុ​នោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​មណី​ថូ​ណ​វិមាន​ ​ទី៣​។​


​សុវណ្ណ​វិមាន​ ​ទី៤​


 [​៧៨​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​វិមាន​លើ​ភ្នំ​មាស​ ​ភ្លឺ​សព្វ​ទិស​ ​ស្រោប​ដោយ​បណ្តាញ​មាស​ ​សម្រេច​ដោយ​រំយោល​នៃ​ក​ណ្តឹង​ ​សសរ​ទាំងឡាយ​ ​មាន​ជ្រុង​ ​៨​ ​ដែល​បុញ្ញកម្ម​ធ្វើល្អ​ហើយ​ ​ជា​វិការៈ​នៃ​កែវពិទូរ្យ​ទាំងអស់​ ​កែវ​ ​៧​ ​ប្រការ​ ​ដែល​បុញ្ញកម្ម​និមិ្មត​ហើយ​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636866329089516511
ទៅកាន់ទំព័រ៖