ព្រះត្រៃបិដក ភាគ ៥៥
ខ្ញុំត្រេកអរក្នុងព្រៃនន្ទនៈ ជាទីរីករាយដ៏ប្រសើរ ប្រកបដោយហ្វូងបក្សីផ្សេងៗ មានពួកស្រីអប្សរ អ្នកច្រៀងរាំហែហម។
ចប់ អម្ពវិមាន ទី៥។
គោបាលវិមាន ទី៦
[៨០] (ព្រះមានព្រះភាគត្រាស់ថា) ព្រះមោគ្គល្លាន បានឃើញគោបាលទេវបុត្ត ក្នុងវិមានដ៏ខ្ពស់ តាំងនៅអស់កាលយូរ ទើបសួរថា អ្នកមានគ្រឿងអាភរណៈ សម្រាប់ដៃពាក់ហើយ ជាអ្នកមានយស រុងរឿងក្នុងទិព្វវិមាន ដូចចន្ទទេវបុត្ត ពិណជាទិព្វលាន់ឮពីរោះ មានទិព្វកញ្ញា ៨ នាក់ ៨ដង (៦៤) បានហាត់ហើយ មានរូបល្អ ត្រាច់ចរទៅក្នុងឋានត្រៃត្រឹង្ស ដ៏ឱឡារិក រាំច្រៀង រីករាយសប្បាយ អ្នកដល់នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអានុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអី្វ អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអី្វ។
ID: 636866338691735726
ទៅកាន់ទំព័រ៖