ព្រះត្រៃបិដក ភាគ ៥៥

​ជា​អ្នក​ត្រូវការ​ដោយ​ទ្រព្យ​ ​ប្រាថ្នា​នូវ​ការ​ចំណេញ​ ​ប្រកប​ព្យាយាម​គួរ​តាម​អធ្យាស្រ័យ​ ​មានលាភ​បរិបូណ៌​ ​ត្រឡប់​មកកាន់​ក្រុង​បាត​លិ​បុត្ត​វិញ​ ​មិន​មាន​អន្តរាយ​ ​លុះ​បុរស​ទាំងនោះ​ទៅផ្ទះ​របស់​ខ្លួន​ហើយ​ ​ក៏​មាន​សួស្តី​ ​ចួប​ជុំ​នឹង​បុត្ត​ភរិយា​ ​មានចិត្ត​រីករាយ​ ​ត្រេកអរ​ ​ព្រឺព្រួច​ ​ទើប​នាំគ្នា​ធ្វើការ​ឆ្លង​ដ៏​ឱឡារិក​ ​ចំ​ពោះ​សេរិ​ស្ស​កវិ​មាន​ ​ពួក​ពាណិជ​ទាំងនោះ​ ​បាន​សាង​បរិវេណ​ ​១​ ​ឈ្មោះ​សេរិ​ស្ស​កៈ​ ​ការសេពគប់​នឹង​សប្បុរស​ទាំងឡាយ​ ​ជា​គុណ​ញុំាង​ប្រយោជន៍ឲ្យ​សម្រេច​ ​ការសេពគប់​នឹង​បុគ្គល​អ្នកមាន​ធម្មគុណ​ទាំងឡាយ​ ​រមែង​មាន​ឫទ្ធិ​ច្រើន​ ​ពួក​សត្វ​ ​គឺ​នាយ​ពាណិជ​ទាំងអស់​នោះ​ ​បាន​ដល់​នូវ​សេ​ចកី្ត​សុខ​ ​ព្រោះ​អាស្រ័យ​សេ​ចកី្ត​ចំរើន​របស់​ឧបាសក​ម្នាក់​។​

​ចប់​ ​សេរិ​ស្ស​កវិ​មាន​ ​ទី១០​។​


​សុ​និ​ក្ខិ​ត្ត​វិមាន​ ​ទី១១​


 [​៨៥​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​វិមាន​ដ៏​ខ្ពស់​នេះ​ ​មាន​សសរ​ជា​វិការៈ​នៃ​កែវមណី​ ​មាន​ទំហំ​ជុំវិញ​ ​១២​ ​យោជន៍​ ​មានផ្ទះ​កំពូល​ ​៧០០​ ​ដ៏​ឱឡារិក​ ​មាន​សសរ​ជា​វិការៈ​នៃ​កែវពិទូរ្យ​ ​ក្រាល​ដោយ​កម្រាល​ដ៏​រុងរឿង​ ​ជា​ផ្ទះ​កំពូល​ដ៏​ល្អ​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636866345609141379
ទៅកាន់ទំព័រ៖