ព្រះត្រៃបិដក ភាគ ៥៥

​ឧត្តរា​វិមាន​ ​ទី១៥​


 [​១៥​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវធីតា​ ​នាង​មាន​សម្បុរ​ល្អ​ ​ឋិតនៅ​ហើយ​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺច្បាស់​ដូច​ផ្កាយព្រឹក​ ​នាង​មាន​សម្បុរ​បែបនេះ​ ​ដោយ​ហេ​តុ​អី្វ​ ​ផល​សម្រេច​ដល់​នាង​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​នាង​ផង​ ​តើ​ដោយ​ហេ​តុ​អី្វ​
 ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​នាង​ ​នាង​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ហេ​តុ​អី្វ​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 សេ​ចកី្ត​ច្រណែន​កី្ត​ ​សេ​ចកី្ត​កំ​ណាញ់​កី្ត​ ​មានះ​កី្ត​ ​ការ​លើកខ្លួន​ផ្ទឹម​កី្ត​ ​មិន​មានដល់​ខ្ញុំ​ ​កាលដែល​នៅ​គ្រប់គ្រង​ផ្ទះ​ ​ខ្ញុំ​មិន​មាន​សេ​ចកី្ត​ក្រោធ​ ​ជា​អ្នក​ប្រព្រឹត្ត​តាម​អំណាច​ភស្តា​ ​មិន​មាន​សេ​ចកី្ត​ប្រមាទ​ជានិច្ច​ ​ក្នុង​ការ​រក្សា​ឧបោសថ​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636866138348036722
ទៅកាន់ទំព័រ៖