ព្រះត្រៃបិដក ភាគ ៥៥

 ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ ​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមានព្រះភាគ​ ​ដោ​យសិរ្សៈ​ ​តាម​ពាក្យ​របស់ខ្ញុំ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាសិកា​ឈ្មោះ​ឧត្តរា​ ​សូម​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះមានព្រះភាគ​ដោ​យសិរ្សៈ​។​ ​បពិត្រ​លោកម្ចាស់​ ​ព្រះមានព្រះភាគ​ ​គប្បី​ព្យាករ​នូវ​ខ្ញុំ​ក្នុង​សាមញ្ញ​ផល​ណាមួយ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ជា​សេ​ចកី្ត​អស្ចារ្យ​ល្មម​ទេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ចំពោះ​នាង​ឧត្តរា​នោះ​ ​ក្នុង​សកទាគាមិផល​។​

​ចប់​ ​ឧត្តរា​វិមាន​ ​ទី១៥​។​


​សិរី​មា​វិមាន​ ​ទី១៦​


 [​១៦​]​ ​(​ព្រះ​វង្គី​សត្ថេ​រសួ​រថា​)​ ​សេះ​ទាំងឡាយ​ ​ដែល​នាង​ទឹម​ហើយ​ ​ប្រដាប់ដោយ​គ្រឿងអលង្ការ​ដ៏​ឧត្តម​ ​មានមុខ​សំយុង​ចុះ​ ​មាន​កម្លាំង​ ​មានសន្ទុះ​ដ៏​លឿន​ទៅ​ក្នុង​អាកាស​បាន​ ​រថ​ទាំងឡាយ​ ​៥០០​ ​កើតឡើង​ដល់​នាង​ ​សេះ​ទាំងឡាយ​ ​ដូចជា​នាយ​សារថី​ ​ដាស់តឿន​ហើយ​ ​តាម​ហែ​នាង​ ​នាង​មានខ្លួន​ប្រដាប់​ហើយ​ ​ឋិតនៅ​លើ​រថ​ដ៏​ប្រសើរ​ ​ញុំាង​ពន្លឺ​ឲ្យ​ភ្លឺរុងរឿង​ ​ដូចជា​ភ្លើង​ភ្លឺ​ព្រោងព្រាយ​ ​ម្នាលនាង​មាន​រូប​ដ៏​ប្រសើរ​ ​មាន​រូប​គួរ​មើល​ ​មិន​ថយថោក​ ​អាត្មា​សូម​សួរ​នាង​ ​នាង​មក​អំពី​ពួក​ណា​ ​ចូល​មក​គាល់​ព្រះសម្មាសម្ពុទ្ធ​ដ៏​ប្រសើរ​បំផុត​។​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636866138949001096
ទៅកាន់ទំព័រ៖