ព្រះត្រៃបិដក ភាគ ៥៥

​ជា​អ្នកមាន​ចិត្តជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ជឿស៊ប់​ ​មិន​មាន​សេ​ចកី្ត​សង្ស័យ​ ​មាន​សិក្ខាបទ​មិនបាន​ដាច់​ ​សម្រេច​នូវ​ផល​ទៀង​ ​ក្នុង​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​ ​មិន​មាន​សេ​ចកី្ត​ទុក្ខ​។​
 សក្កទេវរាជ​ត្រាស់​ថា​ ​ម្នាលនាង​មាន​សេ​ចកី្ត​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ជឿស៊ប់​ ​មិន​មាន​សេ​ចកី្ត​សង្ស័យ​ ​មាន​សិក្ខាបទ​មិនបាន​ដាច់​ ​បានសម្រេច​នូវ​ផល​ទៀង​ ​ក្នុង​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​ ​មិន​មាន​សេ​ចកី្ត​ទុក្ខ​ ​យើង​ត្រេកអរ​នូវ​សម្បតិ្ត​របស់​នាង​ផង​ ​នូវ​ដំណើរ​មក​ដោយ​ប្រពៃ​របស់​នាង​ផង​ ​នាង​រុងរឿង​ដោយ​ធម៌​ ​គឺ​បុញ្ញ​សម្បតិ្ត​ផង​ ​ដោយ​យស​ ​គឺ​ទិព្វ​សម្បតិ្ត​ផង​។​

​ចប់​ ​បេ​សការិយ​វិមាន​ ​ទី១៧​។​
​ឧទ្ទាន​ ​(​នៃ​បី​ឋ​វគ្គ​នោះ​)​ ​គឺ​


​និយាយ​អំពី​បី​ឋ​វិមាន​ ​៥​ ​នាវា​វិមាន​ ​៣​ ​បទីប​វិមាន​ ​១​ ​តិ​ល​ទកិ្ខ​ណ​វិមាន​ ​១​ ​បតិ​ព្វ​តា​វិមាន​ ​២​ ​សុណិសា​វិមាន​ ​២​ ​ឧត្តរា​វិមាន​ ​១​ ​សិរី​មា​វិមាន​ ​១​ ​បេ​សការិយ​វិមាន​ ​១​ ​លោក​ហៅថា​ ​វគ្គ​ដូច្នេះ​ឯង​។​

​ចប់​ ​វគ្គទី​ ​១​ ​ក្នុង​ឥត្ថី​វិមាន​។​

ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636866140330890135
ទៅកាន់ទំព័រ៖