ព្រះត្រៃបិដក ភាគ ៥៥
មាសឆ្តោរ ១០០ សេះ ១០០ រថទឹមអស្សតរ ១០០ កញ្ញា ១ សែន មានកុណ្ឌលជាវិការៈនៃកែវមណីប្រដាប់ហើយ ក៏មិនដល់មួយចំណិតនៃចំណែក ១៦ ៗ ដង នៃការឲ្យនូវបាយក្តាំងនោះឡើយ ដំរីទាំងឡាយដ៏ប្រសើរ ១០០ នៅក្នុងព្រៃហេមពាន្តមានភ្លុកងដូចជាចន្ទោលនង្គ័ល មានកម្លាំងខ្លាំង មានខ្សែដង្គន់មាស ជាពូជមាតង្គៈ មានគ្រឿងប្រដាប់វិចិត្រហើយដោយមាស ក៏មិនដល់មួយចំណិតនៃចំណែក ១៦ ៗ ដង នៃការឲ្យនូវបាយក្តាំងនោះឡើយ បុគ្គលណា គប្បីធ្វើនូវភាពនៃខ្លួនជាធំក្នុងទី្វបទាំង ៤ ក្នុងលោកនេះ ក៏នៅមិនទាន់ដល់មួយចំណិតនៃចំណែក ១៦ ៗ ដង នៃការឲ្យនូវបាយក្តាំងនោះឡើយ។
ចប់ អាចាមទាយិកាវិមាន ទី៣។
ចណ្ឌាលីវិមាន ទី៤
[២១] (ព្រះមោគ្គល្លានប្រាប់ថា) នែនាងចណ្ឌាលី នាងចូរថ្វាយបង្គំព្រះបាទានៃព្រះគោតមដ៏មានយស ព្រះពុទ្ធព្រះអង្គជាឥសីទី ៧ ទ្រង់ប្រថាប់នៅដើម្បីអនុគ្រោះនាង ចូរនាងញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ ជាព្រះអរហន្តប្រកបដោយតាទិគុណចុះ នាងចូរផ្គងអញ្ជលីឲ្យរហ័ស ថ្វាយបង្គំចុះ ព្រោះថា ជីវិតរបស់នាងតិចណាស់។
ID: 636866142154924464
ទៅកាន់ទំព័រ៖