ព្រះត្រៃបិដក ភាគ ៥៥

​ភិក្ខា​ទាយិកា​វិមាន​ ​ទី១០​


 [​២៧​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវតា​ ​នាង​មាន​សម្បុរ​ល្អ​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺច្បាស់​ ​ដូច​ផ្កាយព្រឹក​ ​ឋិតនៅ​ ​ព្រោះ​ហេ​តុ​អី្វ​ ​បាន​ជា​នាង​មាន​សម្បុរ​បែប​នោះ​។​បេ​។​ ​បាន​ជា​នាង​មាន​សម្បុរ​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​អំពី​ជាតិមុន​ ​ក្នុង​មនុស្សលោក​ ​បានឃើញ​ព្រះពុទ្ធ​ប្រាសចាក​ធូលី​ ​គឺ​រាគៈ​ ​មាន​ព្រះ​ហ្ឫទ័យ​ថ្លា​ ​មិន​ល្អក់​ ​មានចិត្ត​ជ្រះថ្លា​ ​បាន​ថ្វាយ​ចង្ហាន់​ដល់​ព្រះអង្គ​ ​ដោយដៃ​របស់​ខ្លួន​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​។​បេ​។​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​ភិក្ខា​ទាយិកា​វិមាន​ ​ទី១០​។​


​ទុតិយ​ភិក្ខា​ទាយិកា​វិមាន​ ​ទី១១​


 [​២៨​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវតា​ ​នាង​មាន​សម្បុរ​ល្អ​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺច្បាស់​ ​ដូច​ផ្កាយព្រឹក​ ​ឋិតនៅ​ ​ព្រោះ​ហេ​តុ​អី្វ​ ​បាន​ជា​នាង​មាន​សម្បុរ​បែប​នោះ​។​បេ​។​ ​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636866273408211722
ទៅកាន់ទំព័រ៖