ព្រះត្រៃបិដក ភាគ ៥៥

​ព្រោះ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ប្រគេន​អំពៅ​ ​១​ ​កំណាត់​ ​ដល់​លោកម្ចាស់​ ​ដោយ​បីតិ​ដ៏​ថ្លឹង​មិនបាន​។​

​ចប់​ ​ឧ​ច្ឆុ​វិមាន​ ​ទី២​។​


​បល្លង្ក​វិមាន​ ​ទី៣​


 [​៣១​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវតា​ ​មាន​អានុភាព​ច្រើន​ ​នាង​នៅ​លើ​បល្លង្ក​ដ៏​ប្រសើរ​ ​វិចិត្រ​ដោយ​កែវមណី​ ​និង​មាស​ ​ដេរដាស​ដោយ​ផ្កា​ ​មាន​ទីដេក​ដ៏​ឱឡារិក​នោះ​ ​ទាំង​ពួក​ស្ត្រី​អប្សរ​របស់​នាង​ទាំងនេះ​ ​ផ្លែង​ឫ​ទ្ធិ​ផ្សេង​ៗ​ ​រាំ​ ​ច្រៀង​ ​ឲ្យ​ត្រេកអរ​ដោយ​ជុំវិញ​ ​ម្នាលនាង​មាន​អានុភាព​ច្រើន​ ​នាង​បាន​ដល់​នូវ​ឫទ្ធិ​នៃ​ទេវតា​ ​នាង​កាល​កើតជា​មនុស្ស​ ​តើ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​ហេ​តុ​អី្វ​។​ ​
 ​(​ទេវតា​នោះ​តប​ថា​)​ ​ខ្ញុំ​កាល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​ជា​កូនប្រសា​ ​ក្នុង​ត្រកូល​ស្តុកស្តម្ភ​ ​មិន​មាន​សេ​ចកី្ត​ក្រោធ​ ​ប្រព្រឹត្ត​តាម​អំណាច​របស់​បី្ត​ ​មិន​ប្រមាទ​ក្នុង​ឧបោសថ​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636866275222255480
ទៅកាន់ទំព័រ៖