ព្រះត្រៃបិដក ភាគ ៥៥

បាន​សម្លាប់​សេ​ចកី្ត​ក្រោធ​ ​គ្រប​សង្កត់​នូវ​សេ​ចកី្ត​កំណាញ់​ ​ប្រព្រឹត្ត​ធម៌​ ​ហើយ​រីករាយ​ក្នុង​ឋានសួគ៌​ ​ក៏​យ៉ាងនោះ​ដែរ​។​

​ចប់​ ​លតា​វិមាន​ ​ទី៤​។​


​គុតិ្តល​វិមាន​ ​ទី៥​


 [​៣៣​]​ ​(​មហាសត្ត​(​១​)​ ​ឈ្មោះ​គុតិ្ត​លៈ​ពោល​ថា​)​ ​ខ្ញុំ​បង្រៀន​នូវ​ពិណ​មាន​ខ្សែ​ ​៧​ ​មាន​ ​សំឡេង​ពីរោះ​ ​ជាទី​សប្បាយរីករាយ​ ​(​សិស្ស​ឈ្មោះ​មុ​សលៈ​)​ ​នោះ​ ​ចង់​ប្រឡង​ឫ​ទិ្ធ​នឹង​ខ្ញុំ​ ​ក្នុង​ទី​ស្នាម​សម្រាប់​លេង​ ​បពិត្រ​កោសិយៈ​ ​សូម​ព្រះអង្គ​ជាទី​ពឹង​របស់ខ្ញុំ​។​
 (​សក្កទេវរាជ​ពោល​ថា​)​ ​ខ្ញុំ​ជាទី​ពឹង​របស់​លោក​បាន​ ​ខ្ញុំ​ជា​អ្នក​បូជា​អាចារ្យ​ ​សិស្ស​ ​នឹង​មិន​ឈ្នះ​លោក​ទេ​ ​បពិត្រ​អាចារ្យ​ ​លោក​នឹង​ឈ្នះ​សិស្ស​។​
 (​ព្រះ​មហាមោគ្គល្លាន​សួរ​ទេវតា​ថា​)​ ​ម្នាល​ទេវតា​ ​នាង​មាន​សម្បុរ​ដ៏​រុងរឿង​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺ​ ​ដូច​ផ្កាយព្រឹក​ ​សម្បុរ​របស់​នាង​បែប​នោះ​ ​តើ​សម្រេច​ដោយ​បុណ្យ​ ​ដូចម្តេច​ ​ផល​សម្រេច​ដល់​នាង​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​នាង​ផង​ ​តើ​ដោយហេតុ​ដូចម្តេច​ ​
 ម្នាល​ទេវតា​ ​មាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​នាង​ ​នាង​កាល​កើតជា​មនុស្ស​ ​តើ​បាន​ធ្វើបុណ្យ​ដូចម្តេច​
​(​១​)​ ​ក្នុង​កាលមុន​ ​មហាសត្វ​ធ្លាប់ធ្វើ​ជា​អាចារ្យ​របស់​សក្កទេវរាជ​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636866276730441743
ទៅកាន់ទំព័រ៖