ព្រះត្រៃបិដក ភាគ ៥៥

​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​បុណ្យ​ដូចម្តេច​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​ ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ក៏​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 នារី​ឲ្យ​នូវ​សំពត់​ដ៏​ឧត្តម​ ​ជា​ស្ត្រី​ប្រសើរ​ជាង​ជន​ប្រុសស្រី​ទាំងឡាយ​ ​នារី​នោះ​ ​ជា​ស្ត្រី​ ​ឲ្យ​នូវ​វត្ថុ​មាន​សភាព​ជាទីស្រឡាញ់​ ​ទើប​ទៅកាន់​ឋាន​ ​មាន​វិមាន​ជាដើម​ ​បាន​នូវ​របស់​ទិព្វ​ ​ជាទី​គាប់ចិត្ត​យ៉ាងនេះ​ ​សូម​លោក​រមិលមើល​នូវ​វិមាន​របស់ខ្ញុំ​នោះ​ចុះ​ ​ខ្ញុំ​ជា​ស្ត្រី​អប្សរ​ ​មាន​សម្បុរ​ជាទី​ប្រាថ្នា​ ​ខ្ញុំ​ជា​ស្ត្រី​ប្រសើរ​ជាង​ស្ត្រី​អប្សរ​ទាំង​មួយ​ពាន់​ ​សូម​លោក​មើល​នូវ​ផល​នៃ​បុណ្យ​ទាំងឡាយ​
 ​ព្រោះហេតុនោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 វត្ថ​ទាយិកា​វិមាន​ ​បណ្ឌិត​សំដែង​ឲ្យ​ពិស្តារ​យ៉ាងណា​ ​ចតុរ​វិមាន​ក្រៅ​នេះ​ ​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្តារ​ ​យ៉ាងនោះ​ផង​ចុះ​។​
 (​នាង​)​ ​មាន​សម្បុរ​ដ៏​រុងរឿង​។​បេ​។​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​ ​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636866277136854989
ទៅកាន់ទំព័រ៖