ព្រះត្រៃបិដក ភាគ ៥៥

 ​ព្រោះហេតុនោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​ ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 វិមាន​ ​៤​ ​ក្រៅ​នេះ​ ​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្តារ​ ​ដូច​គន្ធ​បញ្ចង្គុ​លិក​វិមាន​ផង​ចុះ​។​ ​មាន​សម្បុរ​ដ៏​រុងរឿង​។​បេ​។​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​ ​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​បានឃើញ​នូវ​ពួក​ភិក្ខុ​ ​និង​ពួក​ភិក្ខុនី​ ​ដើរទៅ​កាន់​ផ្លូវ​ ​ខ្ញុំ​បាន​ស្តាប់ធម៌​ ​របស់​ភិក្ខុ​ ​និង​ភិក្ខុនី​ទាំងនោះ​ ​ហើយ​រក្សា​នូវ​ឧបោសថ​អស់​ ​១​ ​ថ្ងៃ​ ​សូម​លោក​មើល​ ​នូវ​វិមាន​របស់ខ្ញុំ​នោះ​ចុះ​ ​ខ្ញុំ​ជា​ស្ត្រី​អប្សរ​មាន​សម្បុរ​ជាទី​ប្រាថ្នា​ ​ខ្ញុំ​ជា​ស្ត្រី​ប្រសើរ​ជាង​ស្ត្រី​អប្សរ​ទាំង​មួយ​ពាន់​ ​សូម​លោក​រមិលមើល​នូវ​ផល​នៃ​បុណ្យ​ទាំងឡាយ​
 ព្រោះហេតុនោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​ ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 មាន​សម្បុរ​ ​ដ៏​រុងរឿង​។​បេ​។​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636866279022992870
ទៅកាន់ទំព័រ៖