ព្រះត្រៃបិដក ភាគ ៥៥

​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​ ​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​ឈរ​ក្នុងទឹក​ ​មានចិត្ត​ជ្រះថ្លា​ ​បាន​ប្រគេន​ទឹក​ដល់​ភិក្ខុ​ ​សូម​លោក​មើល​នូវ​វិមាន​របស់ខ្ញុំ​នោះ​ចុះ​ ​ខ្ញុំ​ជា​ស្ត្រី​អប្សរ​ ​មាន​សម្បុរ​ជាទី​ប្រាថ្នា​ ​ខ្ញុំ​ជា​ស្ត្រី​ប្រសើរ​ជាង​ស្ត្រី​អប្សរ​ទាំង​មួយ​ពាន់​ ​សូម​លោក​រមិលមើល​នូវ​ផល​នៃ​បុណ្យ​ទាំងឡាយ​
 ​ព្រោះហេតុនោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​ ​សព្វ​ទិស​។​
 ​មាន​សម្បុរ​ ​ដ៏​រុងរឿង​។​បេ​។​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​ ​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​មិន​មាន​សេ​ចកី្ត​ច្រណែន​ ​បាន​បំរើ​ម្តាយក្មេក​ ​និង​ឪពុកក្មេក​ដែល​កាច​ផង​ ​ខឹង​ច្រើន​ផង​ ​អាក្រក់​ផង​ ​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636866279523001468
ទៅកាន់ទំព័រ៖