ព្រះត្រៃបិដក ភាគ ៥៥

​បានឃើញ​ភិក្ខុ​ប្រាសចាក​ធូលី​ ​គឺ​កិលេស​ ​មានចិត្ត​ថ្លា​ ​មិន​ល្អក់​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ប្រគេន​តាំង​ដល់​ភិក្ខុ​នោះ​ ​ដោយដៃ​របស់​ខ្លួន​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​ ​ព្រោះ​ដំណើរ​នោះ​ ​ផល​ទើប​សម្រេច​ដល់​ខ្ញុំ​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ឯណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​ផង​
 បពិត្រ​ភិក្ខុ​មាន​អានុភាព​ច្រើន​ ​ខ្ញុំ​សូម​ទូល​លោក​ថា​ ​ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើបុណ្យ​ណា​ ​ខ្ញុំ​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ផលបុណ្យ​នោះ​។​

​ចប់​ ​បី​ឋ​វិមាន​ ​ទី៤​។​


​កុញ្ជរ​វិមាន​ ​ទី៥​


 [​៥​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ដំរី​របស់​នាង​ ​ជា​ជំនិះ​ដ៏​ប្រសើរ​ ​សម្រេច​ដោយ​កែវ​ផ្សេង​ៗ​ ​ដ៏​រុងរឿង​ ​មាន​កំឡាំង​បរិបូណ៌​ ​ដោយ​សន្ទុះ​ ​និង​ទៅ​ក្នុង​អាកាស​បាន​ ​មាន​សម្បុរ​ដូច​ផ្កាឈូក​ ​មាន​ភ្នែក​ដូច​ត្របកឈូក​ ​ទ្រទ្រង់នូវ​សរីរៈ​ដ៏​រុងរឿង​ ​ដូច​ផ្កាឈូក​ ​និង​ផ្កា​ឧប្បល​ ​មាន​អវយវៈ​ដ៏​រោយរាយ​ ​ដោយ​លំអិត​នៃ​ផ្កាឈូក​ ​មាន​របៀប​នៃ​សម្បុរ​ដ៏​ល្អ​ ​ជា​ដំរី​ដើរ​ល្អ​ ​មិន​លោត​ ​ទៅ​ល្មម​ប្រមាណ​ ​កាន់​ផ្លូវ​ដ៏​ដេរដាស​ដោយ​ផ្កាឈូក​ ​ដែល​ប្រដាប់ដោយ​ត្របកឈូក​ ​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636866131676445129
ទៅកាន់ទំព័រ៖