ព្រះត្រៃបិដក ភាគ ៥៥
នាងឋិតនៅលើរថនោះ មានពណ៌ មានរូបប្រៀបដោយមាស ញុំាងប្រទេសនេះឲ្យភ្លឺរុងរឿង
ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។
(ទេវធីតាឆ្លើយថា) ខ្ញុំមានចិត្តជ្រះថ្លា ចំពោះព្រះគោតម ព្រះអង្គមានគុណប្រមាណមិនបាន ដែលទ្រង់បរិនិព្វានហើយ បានបូជាបណ្តាញមាសដ៏វិចិត្រ ដោយកែវមណី និងមាសរំលេចដោយកែវមុក្តា បាំងដោយសំណាញ់មាស
ខ្ញុំបានធ្វើកុសលកម្មនោះ ដែលព្រះពុទ្ធទ្រង់សរសើរហើយ ប្រាសចាកសេចកី្តសោក ដល់នូវសេចកី្តសុខ មានចិត្តត្រេកអរព្រម។
ចប់ មល្លិកាវិមាន ទី៨។
វិសាលក្ខិវិមាន ទី៩
[៣៧] (សក្កទេវរាជសួរថា) ម្នាលនាងមានភ្នែកទូលាយ នាងឈ្មោះអី្វ បានជាមាន ពួកនារីចោមរោម ហើយដើរក្រឡឹងជុំវិញព្រៃចិត្តលតា ជាទីរីករាយ ពួកទេវតាជាន់តាវត្តឹង្ស ចូលទៅកាន់ព្រៃនេះ ក្នុងកាលណា (កាលនោះ) ពួកទេវតាទាំងអស់ ព្រមទាំងយាន ព្រមទាំងរថដ៏វិចិត្រ ក៏មកក្នុងទីនុ៎ះ នាងកាលមកដល់ក្នុងទីនេះ ហើយត្រាច់ទៅក្នុងឧទ្យាន ចិត្តរមែងប្រាកដដោយកាយ រូបរបស់នាង ក៏ប្រាកដដូច្នេះ តើដោយហេតុដូចម្តេច
ID: 636866285713165526
ទៅកាន់ទំព័រ៖