ព្រះត្រៃបិដក ភាគ ៥៥

​មញ្ជិ​ដ្ឋ​ក​វគ្គ​ ​ទី៤​
​មញ្ជិ​ដ្ឋ​កវិ​មាន​ ​ទី១​


 [​៣៩​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​នាង​ត្រេកអរ​ ​ដោយ​តូរ្យតន្ត្រី​ប្រកបដោយ​អង្គ​ ​៥​ ​ដែលគេ​ប្រគំ​ពីរោះ​ ​ក្នុង​វិមាន​កែវផលិក​ពណ៌​ហង្សបាទ​ ​ក្រាល​ខ្សាច់មាស​ ​នាង​ចុះ​ចាក​វិមាន​នោះ​ ​ដែល​បុញ្ញកម្ម​និម្មិត​ហើយ​ ​ជា​វិការៈ​នៃ​កែវ​ ​ហើយ​ចូល​ទៅកាន់​ព្រៃ​សាលព្រឹក្ស​មាន​ផ្ការីក​សព្វកាល​ ​ម្នាល​ទេវតា​ ​នាង​ឋិតនៅ​ជិត​គល់​សាល​ព្រឹ​ក្សណា​ៗ​ ​ដើម​សាល​ព្រឹ​ក្ស​នោះ​ៗ​ ​ជា​ឈើ​ដ៏​ឧត្តម​ ​រមែង​ទន់ទោរ​ជម្រុះ​ផ្កា​ចុះ​មក​ ​ព្រៃ​សាលព្រឹក្ស​ ​ក៏​រំជួយ​ដោយ​ខ្យល់​ ​ត្រូវ​ខ្យល់បក់​មក​រំ​ភើយ​ៗ​ ​មាន​ពួក​សត្វ​បក្សី​នៅ​អាស្រ័យ​ ​ក្លិន​ក៏​ផ្សាយ​ទៅ​សព្វ​ទិស​ ​ដូចដើម​ឪឡោក​ ​នាង​តែ​ធុំក្លិន​ក្រអូប​នោះ​ ​តែងឃើញ​រូប​ដែល​មិនមែន​ជា​មនុស្ស​ ​ម្នាល​ទេវតា​ ​អាត្មា​សួរ​ហើយ​ ​នាង​ចូរ​ប្រាប់​ ​នេះ​ជា​ផល​នៃ​កម្ម​អី្វ​។​
 (​ទេវតា​ឆ្លើយ​ថា​)​ ​ខ្ញុំ​កាល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​ជា​ទាសី​ក្នុង​ផ្ទះ​ចៅហ្វាយ​
 ​ខ្ញុំ​បានឃើញ​ព្រះពុទ្ធ​ ​កំពុង​គង់​ ​បាន​រោយរាយ​ផ្កា​សាលព្រឹក្ស​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​បូជា​គ្រឿងប្រដាប់​ត្រចៀក​ ​ដែល​ធ្វើល្អ​ហើយ​ ​ជា​វិការៈ​នៃ​ផ្កា​សាលព្រឹក្ស​ ​ចំពោះ​ព្រះសម្ពុទ្ធ​ ​ដោយដៃ​របស់​ខ្លួន
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636866287007339548
ទៅកាន់ទំព័រ៖