ព្រះត្រៃបិដក ភាគ ៥៥

 ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ប្រគេន​នំ​កុម្មា​សក្រៀម​ ​ដល់​ព្រះពុទ្ធ​ជា​អាទិច្ចពន្ធុ​ ​ទៀប​ក្រុង​ពារាណសី​ ​ដោយដៃ​របស់​ខ្លួន​ ​សូម​លោកម្ចាស់​មើល​នូវ​ផល​នៃ​ដុំ​នំ​កុម្មា​សក្រៀម​ផង​ ​សាប​ផង​ចុះ​ ​អ្នកណា​ឃើញ​នាង​អ​លោមា​ ​ជា​ស្រី​ដល់​នូវ​សេ​ចកី្ត​សុខ​ហើយ​ ​នឹង​មិន​ធ្វើ​នូវ​បុណ្យ​កើត​ ​ព្រោះហេតុនោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​អ​លោម​វិមាន​ ​ទី៤​។​​


​កញ្ជិ​ក​ទាយិកា​វិមាន​ ​ទី៥​


 [​៤៣​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវតា​ ​នាង​មាន​សម្បុរ​ដ៏​រុងរឿង​។​បេ​។​ ​ដូច​ផ្កាយព្រឹក​ ​សម្បុរ​របស់​នាង​ប្រាកដ​ដូច្នោះ​ ​តើ​សម្រេច​ដោយ​បុណ្យ​ដូចម្តេច​។​បេ​។​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​បាន​ប្រគេន​នូវ​ទឹក​បបរ​ ​ដែល​ចំអិន​លាយ​ដោយ​ផ្លែ​ពុទ្រា​ ​អប់​ដោយ​ប្រេង​ ​ដល់​ព្រះពុទ្ធ​ ​ជា​អាទិច្ចពន្ធុ​ ​ក្នុង​ស្រុក​ឈ្មោះ​អន្ធ​ក​វិន្ទៈ​ ​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636866288537117046
ទៅកាន់ទំព័រ៖