ព្រះត្រៃបិដក ភាគ ៥៥

​សង្ឃគតា​ទក្ខិណាទាន​នោះ​ ​ដែល​បុគ្គល​ដំ​កល់​ទុក​ល្អ​ហើយ​ ​ជា​ទាន​មានផល​ច្រើន​ ​ដែល​ព្រះពុទ្ធ​ទ្រង់​ជ្រាប​ច្បាស់​នូវ​លោក​ ​ទ្រង់​ត្រាស់​សរសើរ​ហើយ​ថា​ ​ជន​ទាំងឡាយ​ណា​ ​កាល​រឭក​រឿយ​ៗ​ ​នូវ​បុណ្យ​ប្រាកដ​ដូច្នោះ​ ​រមែង​កើត​សេ​ចកី្ត​ត្រេកអរ​ ​ត្រាច់​រង្គាត់​ទៅ​ក្នុង​លោក​ ​ជន​ទាំងនោះ​ ​កំចាត់​បង់​នូវ​មន្ទិល​ ​គឺ​សេ​ចកី្ត​កំណាញ់​ ​ព្រមទាំង​ឫស​ ​ជា​អ្នក​មិន​មាន​គេ​តិះដៀល​បាន​ ​រមែង​ទៅកាន់​ឋានសួគ៌​។​

​ចប់​ ​វិហារ​វិមាន​ ​ទី៦​។​
​ចប់​ ​ភាណវារៈ​ ​ទី២​


​ចតុ​រិត្ថី​វិមាន​ ​ទី៧​


 [​៤៥​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​មាន​សម្បុរ​ដ៏​រុងរឿង​។​បេ​។​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​ ​ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​បា​នប្រ​គេ​នូវ​ផ្កា​រាជព្រឹក្ស​មួយ​បាច់​ ​ដល់​ភិក្ខុ​កាល​និមន្ត​ទៅ​បិណ្ឌបាត​ ​ក្នុង​នគរ​ដ៏​ប្រសើរ​ ​មាន​ផែនដី​ខ្ពស់​ ​ឈ្មោះ​បណ្ណ​ក​តៈ​ ​ជា​ក្រុង​គួរ​ត្រេកអរ​នៃ​ពួក​ជន​ ​អ្នក​នៅក្នុង​ដែន​ឯសិ​កៈ​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636866307608167848
ទៅកាន់ទំព័រ៖