ព្រះត្រៃបិដក ភាគ ៥៦
រឿងគោណប្រេត ទី៨
[៨] (បិតាសួរថា) អ្នកមានសភាពជាបុគ្គលឆ្កួតទេដឹង បានជាអ្នកច្រូតស្មៅខ្ចី យកមកនិយាយនឹងគោចាស់ ដែលជាសត្វប្រាសចាកជីវិតថា ចូរស៊ីចុះ ៗ ដូច្នេះ។ ធម្មតា គោដែលស្លាប់ហើយ មិនដែលក្រោកឡើងបាន ដោយស្មៅ និងទឹកទេ អ្នកជាបុគ្គលពាលអប្បបញ្ញា ប្រហែលនឹងបុគ្គលល្ងង់ខ្លៅដទៃដែរ។
(កូនតបថា) នេះជាជើង នេះជាក្បាល នេះជាខ្លួន ព្រមទាំងកន្ទុយ នេះជាភ្នែករបស់គោ ឋិតនៅក្នុងទីដូចដែល គោនេះគប្បីក្រោកឡើងបាន ដៃជើងខ្លួន និងក្បាលរបស់ជីតា មិនប្រាកដ ក្រែងអ្នកដែលយំលើផ្នូរដីទេដឹង ជាបុគ្គលល្ងង់។
(បិតាពោលថា) អ្នកស្រោចស្រប់យើងដែលភ្លើងឆេះហើយ ញុំាំងសេចក្ដីក្ដៅក្រហាយទាំងពួងឲ្យរម្ងាប់ ដូចបុគ្គលយកទឹកស្រោចលត់ភ្លើងដែលឆេះឆ្នាំងខ្លាញ់ សរ គឺសេចក្ដីសោក ដែលអាស្រ័យនៅក្នុងហ្ឫទ័យយើង អ្នកបានដកចោលហើយ កាលយើងត្រូវសេចក្ដីសោកចំពោះបិតា គ្របសង្កត់ អ្នកដែលចេះបន្ទោបង់សេចក្ដីសោកបាន យើងនោះ ឈ្មោះថា មានសរ គឺសេចក្ដីសោក ដែលអ្នកដកចោលហើយ មានសេចក្ដីត្រជាក់កើតហើយ មានទុក្ខរលត់ហើយ
ID: 636866400910184418
ទៅកាន់ទំព័រ៖