ព្រះត្រៃបិដក ភាគ ៥៦

​លំដាប់នោះ​ ​ស្ដេច​លិ​ច្ឆ​វី​ ​ធ្វើ​នូវ​កិច្ច​ទាំងឡាយ​ជា​របស់​គ្រហស្ថ​ ​ក្នុង​វេលា​ព្រឹក​ហើយ​ ​ក៏​ស្រង់​ផង​ ​សោយ​នូវ​សុគន្ធរស​ផង​ ​រួច​បាន​នូវ​ឱកាស​ ​ក៏​ជ្រើសរើស​នូវ​សំពត់​បាន​ ​៨​ ​គូ​ ​អំពី​ហិប​ ​ហើយក៏​ឲ្យ​ពួក​ទាសៈ​ ​កាន់​យក​តាម​ទៅ​។​ ​ស្ដេច​លិ​ច្ឆ​វី​នោះ​ ​ចូល​ទៅ​ឯ​ប្រទេស​នោះ​ ​បានឃើញ​សមណៈ​នោះ​ ​អ្នកមាន​ចិត្តស្ងប់​រម្ងាប់​ ​កំពុង​វិលត្រឡប់​ពី​គោចរ​ ​ជា​បុគ្គល​ត្រជាក់​ត្រជុំ​ ​គង់នៅ​ក្រោមម្លប់​ឈើ​។​ ​លុះ​ស្ដេច​លិ​ច្ឆ​វី​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ទៅ​នឹង​សមណៈ​នោះ​ ​រួចហើយ​ក៏​សួរ​នូវ​ការ​មិន​មាន​អាពាធ​ ​និង​ការ​នៅជា​សុខសប្បាយ​ ​(​ហើយ​ទូល​)​ ​ថា​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ជា​ស្ដេច​លិ​ច្ឆ​វី​ក្នុង​ក្រុង​វេសាលី​ ​អ្នកផង​តែង​ស្គាល់​ខ្ញុំ​ ​ថា​ជា​ស្ដេច​លិ​ច្ឆ​វី​ ​ឈ្មោះ​អម្ព​សក្ខរៈ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទទួល​សំពត់​ទាំង​ ​៨គូ​ ​របស់ខ្ញុំ​នេះ​ចុះ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​សូម​ប្រគេន​ដល់​លោក​ ​ខ្ញុំ​មក​ក្នុង​ទីនេះ​ ​ព្រោះ​ប្រយោជន៍​នោះ​ឯង​ ​គួរឲ្យ​ខ្ញុំ​មានចិត្ត​ត្រេកអរ​។​ ​
 (​ព្រះ​ថេរៈ​តប​ថា​)​ ​ពួក​សមណៈ​ព្រាហ្មណ៍​ ​ដែល​មក​អំពី​ទី​ឆ្ងាយ​ ​តែងតែ​ចៀសវាង​នូវ​និវេសន៍​របស់​ព្រះអង្គ​ ​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636866429017672075
ទៅកាន់ទំព័រ៖