ព្រះត្រៃបិដក ភាគ ៥៦

​បាត្រ​ទាំងឡាយ​ ​តែង​ធ្លាក់​បែក​ ​សង្ឃាដី​ទាំងឡាយ​ ​តែងតែ​រហែក​ដាច់ដាច​ ​ក្នុង​និវេសន៍​របស់​ព្រះអង្គ​។​ ​ម្យ៉ាងទៀត​ ​ពួក​សមណៈ​ដទៃ​ ​មាន​ក្បាល​សំយុង​ចុះ​ ​រមែង​ធ្លាក់ចុះ​ដោយ​ជើង​ទាំងឡាយ​ ​ពោល​គឺ​ជើង​ ​(​របស់​ព្រះអង្គ​)​ ​កាលបើ​ព្រះអង្គ​ ​បៀតបៀន​នូវ​បព្វជិត​ប្រាកដ​ដូច្នោះ​ហើយ​ ​ពួក​សមណៈ​រមែង​ដល់​នូវ​អំពើ​ដែល​ព្រះអង្គ​ធើ្វ​។​ ​ព្រះអង្គ​មិនដែល​ឲ្យ​ប្រេង​សូម្បី​ដោយ​ចុង​ស្បូវ​ផង​ ​មិន​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងផ្លូវ​ផង​ ​ព្រះអង្គ​សមាទាន​ ​កាន់​យក​តែ​អាជ្ញា​ ​របស់​មនុស្ស​អន្ធពាល​ដោយ​ព្រះអង្គ​ឯង​ ​បុគ្គល​បែបហ្នឹង​ឈ្មោះថា​ ​កំណាញ់ស្វិត​ស្វាញ​ ​ជា​អ្នក​មិន​សង្រួម​។​ ​កាលបើ​យ៉ាងហ្នឹង​ ​តើ​ព្រះអង្គ​ ​ឃើញ​នូវ​ហេតុអ្វី​ ​តាមដោយ​ហេតុអ្វី​ ​បាន​ជា​ព្រះអង្គ​ធ្វើ​នូវ​ការចែក​រំលែក​ជាមួយនឹង​អាត្មាភាព​។​ ​
 (​ស្ដេច​ត្រាស់​ថា​)​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោក​ពោល​ពាក្យ​ណា​ ​ខ្ញុំ​ក៏​ទទួល​ស្ដាប់​នូវ​ពាក្យ​នោះ​។​ ​
 ​(​ព្រះ​ថេរៈ​តប​ថា​)​ ​ព្រះអង្គ​ធ្វើ​ពួក​សមណព្រាហ្មណ៍​ឲ្យ​វង្វេង​ហើយ​។​
 (​ស្ដេច​ត្រាស់​ថា​)​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ជា​បុគ្គល​ត្រូវការ​នឹង​លេង​ ​មិន​មានចិត្ត​ប្រទូស្ដ​ឡើយ​ ​ខ្ញុំ​ធ្វើអំពើ​អាក្រក់​នេះ​មែនហើយ​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636866429460917427
ទៅកាន់ទំព័រ៖