ព្រះត្រៃបិដក ភាគ ៥៦

​ស្ដេច​លិ​ច្ឆ​វី​ ​បាន​ទត​ឃើញ​ប្រេត​នោះ​ ​មានខ្លួន​ប្រស់​ព្រំ​ដោយ​ខ្លឹម​ច័ន្ទន៍​ ​ហើយ​ឡើងជិះ​សេះ​អាជានេយ្យ​ ​មាន​រូប​ដ៏​ប្រសើរ​ ​មាន​គ្រឿងប្រដាប់​គ្រប់គ្រាន់​ ​មាន​សំពត់​ស្លៀកដណ្ដប់​ដ៏​ស្អាត​ ​មាន​បរិស័ទ​ចោមរោម​ ​ដល់​នូវ​ឫទ្ធិ៍​ជា​យក្ស​យ៉ាង​ធំ​។​ ​លុះ​ស្ដេច​លិ​ច្ឆ​វី​នោះ​ ​ទត​ឃើញ​ប្រេត​នោះ​ហើយ​ ​ក៏​មាន​ព្រះ​ហ្ឫទ័យ​សោមនស្ស​ ​ខ្ពស់​អណ្ដែត​ឡើង​ ​មាន​ព្រះ​ហ្ឫទ័យ​ត្រេកអរ​ ​មាន​សភាព​ដ៏​ប្រសើរ​ល្អ​ ​មាន​ចក្ខុ​ ​ព្រោះ​បានឃើញ​នូវ​កម្ម​ ​មានផល​ដ៏​ធំ​ផង​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ប្រេត​ដែល​ខ្លួន​បានឃើញ​ដោយខ្លួនឯង​។​ ​ស្ដេច​លិ​ច្ឆ​វី​ ​បាន​ចូល​ទៅ​រក​ប្រេត​នោះ​ ​ហើយ​មាន​ព្រះបន្ទូល​ថា​ ​យើង​នឹង​ឲ្យ​ទាន​ ​ដល់​ពួក​សមណព្រាហ្មណ៍​ ​ឯ​វត្ថុ​បន្តិចបន្តួច​ ​ដែល​យើង​មិន​ត្រូវឲ្យ​ ​មិន​មាន​ទេ​ ​ម្នាល​យក្ស​ ​អ្នកមាន​ឧបការៈ​ដល់​យើង​ច្រើនណាស់​។​
 (​ប្រេត​តប​ថា​)​ ​បពិត្រ​ស្ដេច​លិ​ច្ឆ​វី​ ​ព្រះអង្គ​បាន​ឲ្យ​ទាន​ទាំងឡាយ​ចំពោះតែ​បច្ច័យ​ ​១​ ​ការ​ឲ្យ​ទាន​នេះ​ ​មិនមែន​សោះសូន្យ​ឡើយ​ ​ខ្ញុំ​ជា​អមនុស្ស​ ​ធ្វើជា​សាក្សី​ជាមួយ​ព្រះអង្គ​ជា​មនុស្ស​។​
 (​ស្ដេច​លិ​ច្ឆ​វី​តប​ថា​)​ ​អ្នកជា​គតិ​ ​ជា​ផៅពង្ស​ ​ជា​ការ​នាំមុខ​ ​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636866429985007403
ទៅកាន់ទំព័រ៖