ព្រះត្រៃបិដក ភាគ ៥៦

​និង​ជា​មិត្រ​សំឡាញ់​ ​និង​ជា​ទេវតា​របស់​យើង​ ​យើង​សូម​ប្រណម​អញ្ជលី​ចំពោះ​អ្នក​ ​ម្នាល​យក្ស​ ​យើង​ចង់​ឃើញ​អ្នក​ម្ដងទៀត​។​ ​
 (​ប្រេត​តប​ថា​)​ ​បើ​ព្រះអង្គ​ជា​អ្នក​មិន​មាន​សទ្ធា​ ​ជា​បុគ្គល​កំណាញ់​ ​មានចិត្ត​វិបត្តិ​ហើយ​ ​ព្រះអង្គ​បានឃើញ​ខ្ញុំ​ដោយហេតុ​នោះ​ឯង​ ​ទុកជា​ខ្ញុំ​ឃើញ​ ​ក៏​មិន​និយាយរក​ចំពោះ​ព្រះអង្គ​ដែរ​។​ ​បើ​ព្រះអង្គ​ជា​អ្នក​គោរព​ក្នុង​ធម៌​ ​ត្រេកអរ​ក្នុង​ទាន​ ​មាន​អត្តភាព​ជា​អ្នកសង្គ្រោះ​ ​ជា​អណ្ដូង​របស់​ពួក​សមណព្រាហ្មណ៍​យ៉ាងនេះ​ ​ទើប​ព្រះអង្គ​អាច​ឃើញ​ខ្ញុំ​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ឃើញ​ហើយ​និយាយចំ​ពោះ​ព្រះអង្គ​ថា​ ​ព្រះអង្គ​ ​ចូរ​ដោះ​បុរស​នេះ​ ​អំពី​ឈើអណ្ដោត​ឲ្យឆាប់​ទៅ​ ​យើង​បាន​ធ្វើជា​សាក្សី​ ​ព្រោះហេតុតែ​បុរស​ណា​ ​យើង​រមែង​ដឹង​ ​ព្រោះហេតុតែ​បុរស​ ​ដែលគេ​ដោត​ដោយ​ឈើអណ្ដោត​ ​យើង​ទាំងនោះ​ ​បាន​ធ្វើជា​សាក្សី​ដល់គ្នា​នឹងគ្នា​។​ ​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636866430194979413
ទៅកាន់ទំព័រ៖