ព្រះត្រៃបិដក ភាគ ៥៦

​បើ​បុរស​ដែល​ដោត​លើ​ឈើអណ្ដោត​នេះ​ ​បាន​រួច​ឆាប់​ ​គប្បី​ប្រព្រឹត្ត​ធម៌​ដោយ​គោរព​ ​ទើប​បុរស​នោះ​ ​រួច​អំពី​នរក​នោះ​បាន​ ​កម្ម​នោះ​ ​នឹង​ទៅជា​កម្ម​ដែល​បុរស​នោះ​គប្បី​ទទួល​ក្នុង​ភព​ដទៃ​។​ ​សូម​ព្រះអង្គ​ ​សេ្ដច​ចូល​ទៅ​រក​ក​ប្បិ​ត​ក​ភិក្ខុ​ ​ហើយ​ចាត់ចែង​ភោជនាហារ​ក្នុង​កាល​ដ៏​គួរ​ ​ជាមួយនឹង​លោក​ ​ហើយ​អង្គុយ​ចំពោះមុខ​លោក​ ​ដោយ​ព្រះអង្គ​ឯង​ ​ហើយ​ចូរ​សួរ​លោក​ចុះ​ ​លោក​គង់​នឹង​ប្រាប់​សេចក្ដី​នោះ​ដល់​ព្រះអង្គ​។​ ​សូម​ព្រះអង្គ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​សួរ​ចុះ​ ​ព្រោះ​ភិក្ខុ​នោះ​ ​ត្រូវការ​បុណ្យ​ ​មិន​មានចិត្ត​ប្រទូស្ដ​ទេ​ ​ភិក្ខុ​នោះ​ដឹង​យ៉ាងណា​ ​ក៏​នឹង​ប្រាប់​នូវ​ធម៌​ទាំងអស់​យ៉ាងនោះ​ ​ដែល​ព្រះអង្គ​ស្ដាប់​ហើយ​ក្ដី​ ​មិនដែល​ស្ដាប់​ហើយ​ក្ដី​ ​កាលបើ​ព្រះអង្គ​ស្ដាប់​ ​លោក​នឹង​សំដែង​ប្រាប់​នូវ​ធម៌​ផង​ ​នូវ​សុគតិ​ផង​។​ ​
 ស្ដេច​លិ​ច្ឆ​វី​នោះ​ ​ចរចា​នឹងគ្នា​ក្នុង​ទីស្ងាត់​ ​ក្នុង​ទីនោះ​ ​ហើយ​ធ្វើឲ្យ​ជា​សាក្សី​ជាមួយនឹង​អមនុស្ស​ ​ហើយ​ជៀស​ចេញទៅ​កាន់​សំណាក់​នៃ​ស្ដេច​លិ​ច្ឆ​វី​ទាំងឡាយ​ ​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636866430418472196
ទៅកាន់ទំព័រ៖