ព្រះត្រៃបិដក ភាគ ៥៦

​លំដាប់នោះ​ ​ស្ដេច​បាន​ពោល​ចំពោះ​បរិស័ទ​ដែល​មក​ប្រជុំ​គ្នា​។​
 (​ស្ដេច​លិ​ច្ឆ​វី​ត្រាស់​ថា​)​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ចូរ​ស្ដាប់​ពាក្យ​យើង​មួយម៉ាត់​ ​យើង​នឹង​បាន​នូវ​ពរ​ ​យើង​នឹង​បាន​នូវ​ប្រយោជន៍​ ​បុរស​ដែល​ត្រូវ​គេ​ដោត​ដោយ​ឈើអណ្ដោត​ ​ជា​អ្នកមាន​កម្ម​អាក្រក់​ ​មាន​អាជ្ញា​តាំង​ទុក​ហើយ​ ​មាន​សភាព​ជា​មនុស្ស​ជាប់​ដោយ​អាជ្ញា​។​ ​បុរស​ដែល​ត្រូវ​ឈើអណ្ដោត​ដោត​ហើយ​ ​មិន​រស់​ ​មិន​ស្លាប់​ ​អស់​ ​២០​ ​រាត្រី​ប៉ុណ្ណោះ​ ​ឥឡូវនេះ​ ​យើង​នឹង​ដោះ​បុរស​នោះ​ ​សូម​សង្ឃ​(​១​)​ ​យល់តាម​សេចក្ដី​គាប់ចិត្ត​ ​(​របស់​យើង​)​ ​ចុះ​។​ ​
 (​ប្រេត​តប​ថា​)​ ​សូម​ព្រះអង្គ​ ​ដោះលែង​បុរស​ដែល​ជាប់​ដោយ​ឈើអណ្ដោត​នោះ​ផង​ ​បុរស​ដទៃ​ផង​ ​ឲ្យឆាប់​ទៅ​ ​នរណា​ពោល​នឹង​ព្រះអង្គ​ដែល​កំពុង​ធ្វើ​ដូច្នោះ​ ​ព្រះអង្គ​យល់​យ៉ាងណា​ ​ចូរ​ធ្វើ​យ៉ាងនោះ​ចុះ​ ​ឥឡូវ​សង្ឃ​យល់តាម​សព្វព្រះទ័យ​ហើយ​។​ ​
 ស្ដេច​នោះ​បាន​ចូល​ទៅ​ប្រទេស​នោះ​ ​ហើយ​បាន​ដោះលែង​បុរស​ដែលគេ​ដោត​ ​ដោយ​ឈើអណ្ដោត​មួយរំពេច​ ​ហើយ​ប្រាប់​ទៅ​បុរស​នោះ​ថា​ ​នែ​សំឡាញ់​មានធុរៈ​ស្មើ​ ​ចូរ​អ្នក​កុំ​ភ័យ​ឡើយ​ ​ហើយក៏​ប្រគល់ឲ្យ​ទៅ​ពួក​ពេទ្យ​អ្នកថែរក្សា​។​ ​
​(​១​)​ ​សំដៅយក​ពួក​ក្រុម​ស្តេច​លិ​ច្ឆ​វី​។​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636866431179415719
ទៅកាន់ទំព័រ៖