ព្រះត្រៃបិដក ភាគ ៥៦

​ទើប​ស្ដេច​លិ​ច្ឆ​វី​ ​យាង​ចូល​ទៅ​រក​ក​ប្បិ​ត​ក​ភិក្ខុ​ ​ហើយ​ចាត់ចែង​ភោជនាអាហារ​ ​ក្នុង​កាល​ដ៏​គួរ​ ​មួយអន្លើ​នឹង​ក​ប្បិ​ត​ក​ភិក្ខុ​នោះ​ ​ស្ដេច​លិ​ច្ឆ​វី​អ្នក​ត្រូវការ​ដោយហេតុ​ ​ទើប​ចូល​ទៅ​គង់​ជិត​ ​ហើយ​សួរ​ក​ប្បិ​ត​ក​ភិក្ខុ​នោះ​ ​ដែល​អង្គុយ​នៅ​ទីនោះ​ ​ដោយ​ព្រះ​ឱស្ឋ​ព្រះអង្គ​ឯង​ថា​ ​បុរស​ដែលគេ​ដោត​ដោយ​ឈើ​អណ្តោត​ ​(​ហ្នឹង​)​ ​ជា​អ្នកធ្វើ​កម្ម​អាក្រក់​ ​ត្រូវ​គេដាក់​អាជ្ញា​ហើយ​ ​មាន​សភាព​ជា​អ្នក​ជាប់​ដោយ​អាជ្ញា​ ​បុរស​ដែល​ត្រូវ​ឈើ​អណ្តោត​ដោត​ហើយ​ ​មិន​រស់​ ​មិន​ស្លាប់​ ​អស់​ ​២០​ ​រាត្រី​ ​ប៉ុណ្ណោះ​ ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​បុរស​នោះ​ ​ខ្ញុំ​បាន​ដោះលែង​តាម​ពាក្យ​យក្ស​នុ៎ះហើយ​ ​ហេតុ​តិចតួច​ដែល​បុរស​នោះ​ ​មិន​គប្បី​ទៅ​នរក​ ​មាន​ដែរ​ឬ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​មានហេតុ​ ​គឺ​ហេតុ​ដែល​គួរ​ជឿ​បាន​ ​សូម​លោក​ប្រាប់​ដល់​យើង​ ​យើង​ស្ដាប់​ហើយ​ ​យើង​(​នឹង​ជឿ​តាម​ពាក្យ​របស់​លោក​)​ ​ការ​វិនាស​នៃ​កម្ម​ទាំងនោះ​ ​ក៏​មិន​មាន​ ​សេចក្ដីវិនាស​របស់​បុរស​នោះ​ ​ក៏​មិន​មាន​ ​ក្នុង​ទីនេះ​ ​ព្រោះ​មិនបាន​ទទួល​នូវ​ផល​។​ ​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636866431380657230
ទៅកាន់ទំព័រ៖