ព្រះត្រៃបិដក ភាគ ៥៦

​បើ​បុរស​នោះ​ ​គប្បី​ប្រព្រឹត្ត​នូវ​ធម៌​ទាំងឡាយ​ ​មិន​ប្រមាទ​ ​ទាំងយប់​ទាំង​ថ្ងៃ​ ​ដោយ​គោរព​ ​ទើប​បុរស​នោះ​ ​គប្បី​រួចចាក​នរក​នោះ​បាន​ ​កម្ម​នោះ​ ​នឹងជា​កម្ម​ដែល​ត្រូវ​ទទួល​ក្នុង​ភព​ដទៃ​។​ ​ប្រយោជន៍​របស់​បុរស​នុ៎ះ​ ​ខ្ញុំ​បានដឹង​ហើយ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​អនុគ្រោះ​ខ្ញុំ​ ​ក្នុង​កាល​ឥឡូវនេះ​ ​បពិត្រ​លោក​មាន​ប្រាជ្ញា​ដ៏​ក្រាស់​ ​សូម​លោកម្ចាស់​ ​ទូន្មាន​ប្រៀនប្រដៅ​ខ្ញុំ​ ​គួរ​កុំ​ឲ្យ​ខ្ញុំ​ទៅ​នរក​បាន​។​ ​
 (​ព្រះ​ថេរៈ​តប​ថា​)​ ​ព្រះអង្គ​មាន​ព្រះ​ហ្ឫទ័យ​ជ្រះថ្លា​ ​ចូរ​ដល់​នូវ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ជាស​រណៈ​ ​ក្នុងថ្ងៃនេះ​ឯង​ ​មួយទៀត​ ​ព្រះអង្គ​ចូរ​សមាទាន​នូវ​សិក្ខាបទ​ទាំង​ ​៥​ ​កុំឲ្យដាច់​ធ្លុះធ្លាយ​ឡើយ​។​ ​ចូរ​ព្រះអង្គ​ ​វៀរចាក​បាណាតិបាត​ឲ្យឆាប់​ ​ចូរ​វៀរចាក​ទ្រព្យ​ដែលគេ​មិន​ឲ្យ​ក្នុង​លោក​ចេញ​ ​កុំ​សោយ​នូវ​ទឹកស្រវឹង​ផង​ ​កុំ​កុហក​ផង​ ​ចូរ​ត្រេកអរ​តែ​នឹង​មហេសី​របស់​ព្រះអង្គ​ផង​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636866431610740390
ទៅកាន់ទំព័រ៖