ព្រះត្រៃបិដក ភាគ ៥៦

​សូម​ព្រះអង្គ​ ​សមាទាន​នូវ​ឧបោសថសីល​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះ​ ​ជាកុសល​ឲ្យផល​ជា​សុខ​ចុះ​។​ ​
 សូម​ព្រះអង្គ​ប្រទាន​នូវ​ចីវរប្បច្ច័យ​ ​បិណ្ឌបាតប្បច្ច័យ​ ​សយនាសន​ប្ប​ច្ច័​យ​ ​បាយ​ ​និង​ទឹក​ ​បង្អែម​ ​សំពត់​ ​សេនាសនៈ​ទាំងឡាយ​ ​ចំពោះ​ពួក​បុគ្គល​អ្នកមាន​ចិត្តត្រង់​ ​បុណ្យ​រមែង​ចំ​រើ​ន​សព្វ​ៗ​កាល​ ​មួយទៀត​ ​សូម​ព្រះអង្គ​ ​ញ៉ាំង​ពួក​ភិក្ខុ​អ្នក​បរិបូណ៌​ដោយ​សីល​ ​ប្រាសចាក​រាគៈ​ ​ជា​ពហុស្សូត​ ​ឲ្យ​ឆ្អែត​ដោយ​បាយ​ ​និង​ទឹក​ ​បុណ្យ​រមែង​ចំ​រើ​ន​សព្វ​ៗ​កាល​។​ ​កាលបើ​បុរស​នោះ​ ​ប្រព្រឹត្ត​នូវ​ធម៌​ទាំងឡាយ​ ​មិន​ប្រមាទ​ទាំងយប់​ទាំង​ថ្ងៃ​ ​ដោយ​គោរព​យ៉ាងនេះ​ហើយ​ ​ទើប​រួចចាក​នរក​បាន​ ​កម្ម​នោះ​ ​នឹង​ទៅជា​កម្ម​ដែល​ត្រូវ​ទទួល​ក្នុង​ភព​ដទៃ​។​ ​
 (​ស្តេច​លិ​ច្ឆ​វី​ ​មាន​ព្រះ​ឱង្ការ​ថា​)​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ដល់​នូវ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ជាស​រណៈ​ ​ក្នុងថ្ងៃនេះ​ឯង​ ​មួយទៀត​ ​ខ្ញុំ​សមាទាន​នូវ​សិក្ខាបទ​ទាំង​ ​៥​ ​មិន​ឲ្យ​ដាច់​ធ្លុះធ្លាយ​ ​ខ្ញុំ​វៀរចាក​បាណាតិបាត​យ៉ាង​ឆាប់​ ​ខ្ញុំ​វៀរចាក​អទិន្នាទាន​ក្នុង​លោក​ ​ខ្ញុំ​មិន​ផឹកទឹក​ស្រវឹង​ ​មិន​និយាយ​ពាក្យ​មុសា​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636866431848894011
ទៅកាន់ទំព័រ៖