ព្រះត្រៃបិដក ភាគ ៥៦
ខ្ញុំត្រេកអរចំពោះតែប្រពន្ធរបស់ខ្លួន។ ខ្ញុំសមាទាននូវឧបោសថសីលដ៏ឧត្តម ប្រកបដោយអង្គ ៨ ប្រការ ដ៏ប្រសើរនេះ ជាកុសល ឲ្យផលជាសុខ។
ខ្ញុំឲ្យនូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ ទីដេក ទីអង្គុយ បាយទឹក បង្អែម សំពត់ សេសនៈទាំងឡាយ ចំពោះពួកភិក្ខុអ្នកបរិបូណ៌ដោយសីល ប្រាសចាករាគៈ ជាពហុស្សុត ខ្ញុំជាអ្នកត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធទាំងឡាយ មិនកម្រើកឡើយ។
(បណ្តាពួកឧបាសក) ក្នុងក្រុងវេសាលី ស្តេចលិច្ឆវី ព្រះនាមអម្ពសក្ខរៈ ជាឧបាសកម្នាក់ ប្រាកដដូច្នោះ ក្នុងក្រុងវេសាលី ជាអ្នកមានសទ្ធាផង មានចិត្តទន់ភ្លន់ផង ជាអ្នកធ្វើនូវឧបការៈ ទំនុកបម្រុងភិក្ខុសង្ឃដោយគោរព ក្នុងកាលនោះផង។ បុរសដែលត្រូវគេដោតដោយឈើអណ្តោត ឥតមានរោគ មានតែសិរី និងសុខ បានចូលទៅកាន់ផ្នួស ជនទាំងពីរនាក់ ក៏បានសម្រេចនូវសាមញ្ញផលទាំងឡាយ (តាមសមគួរ) ព្រោះអាស្រ័យនឹងព្រះថេរៈឈ្មោះកប្បិតកៈដ៏ឧត្តម។ ការសេពគប់នឹងពួកសប្បុរស អ្នកស្ងប់ អ្នកដឹងដូច្នេះ រមែងមានផលច្រើន
ID: 636866432096668183
ទៅកាន់ទំព័រ៖