ព្រះត្រៃបិដក ភាគ ៥៦
បុរសដែលដេកលើឈើអណ្តោត បានសម្រេចនូវផលដ៏ប្រសើរ ឯស្តេចលិច្ឆវី អម្ពសក្ខរៈ បានសម្រេចផលតូច (សោតាបត្តិផល)។
ចប់ រឿងអម្ពសក្ខរប្រេត ទី១។
រឿង សេរិស្សកប្រេត ទី
[៣៧] ការប្រជុំនៃយក្ខ និងពាណិជទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់។បេ។
(អ្នកប្រាជ្ញគប្បីមើលក្នុងរឿងទី ១០ នៃ សុនិក្ខិត្តវគ្គ ទី៧ ក្នុង វិមានវត្ថុ ចុះ)។
ចប់ រឿងសេរិស្សកប្រេត ទី២។
រឿងនន្ទិកាប្រេត ទី៣
[៣៨] ព្រះរាជាព្រះនាមបិង្គលកៈ ជាធំក្នុងសុរដ្ឋប្រទេស សេ្តចទៅកាន់គំនាល់នៃព្រះបាទមោរិយៈ (ព្រះបាទធម្មាសោក) ហើយស្តេចត្រឡប់មកសុរដ្ឋប្រទេសវិញ។ ព្រះរាជាសេ្តចយាងកាត់ភក់ ក្នុងវេលាថៃ្ងត្រង់ដ៏ក្តៅ ក៏បានទតឃើញផ្លូវគួរជាទីត្រេកអរ ជាផ្លូវដែលប្រេតទំាងឡាយ និម្មិតហើយ ទើបព្រះរាជាទ្រង់ត្រាស់នឹងនាយសារថីថា ផ្លូវនេះគួរជាទីត្រេកអរ ជាផ្លូវដ៏ក្សេមក្សាន្ត ប្រកបដោយសួស្តី ជាផ្លូវមិនមានឧបទ្រពឡើយ មា្នលសារថី ចូរអ្នកទៅតាមផ្លូវនេះវិញ (ព្រោះយើង) ទៅតាមផ្លូវនេះ ជិតដល់សុរដ្ឋប្រទេសហើយដូច្នេះ រួចព្រះបាទបិង្គលកៈក្នុងសុរដ្ឋប្រទេស ក៏បានទៅតាមផ្លូវនោះជាមួយនឹងសេនាប្រកបដោយអង្គ ៤។
ID: 636866432540513570
ទៅកាន់ទំព័រ៖