ព្រះត្រៃបិដក ភាគ ៥៦

​បុរស​មាន​សភាព​តក់ស្លុត​ ​បាន​ក្រាបទូល​ស្តេច​ក្នុង​សុរ​ដ្ឋ​ប្រទេស​ដូច្នេះ​ថា​ ​យើង​ដើរទៅ​តាមផ្លូវ​មិន​ស្រួល​ ​ជាទី​ស្ញប់ស្ញែង​ ​ព្រឺព្រួច​រោម​។​ ​ផ្លូវ​ខាង​មុ​ខ​បា្រ​កដ​ ​ផ្លូវ​ខាងក្រោយ​មិន​ប្រាកដ​ទេ​ ​យើង​ដើរទៅ​តាមផ្លូវ​មិន​ស្រួល​ ​ក្នុង​ទី​ជិត​នៃ​ពួក​យមបុរស​ប្រេត​ ​ឯ​ក្លិន​អមនុស្ស​ ​បក់​មក​ ​ទំាង​មាន​សំឡេង​គឹកកង​ដ៏​ខ្លាំង​ ​ដ៏​អាក្រក់​ ​ក៏​ឮ​មក​។​ ​
 ព្រះរាជា​ក្នុង​សុរ​ដ្ឋ​ប្រទេស​ ​ទ្រង់​មាន​សេចក្តី​តក់ស្លុត​ ​ទើប​ត្រាស់​ទៅ​នឹង​នាយ​សារថី​ ​ដូច្នេះ​ថា​ ​យើង​ដើរទៅ​ពារ​ផ្លូវ​មិន​ស្រួល​ ​នំា​ឲ្យ​ស្ញប់ស្ញែង​ ​នំា​ឲ្យ​ព្រឺព្រួច​រោម​ ​ផ្លូវ​ខាង​មុ​ខ​បា្រ​កដ​ ​ផ្លូវ​ខាងក្រោយ​មិន​បា្រ​កដ​ទេ​។​ ​យើង​ដើរទៅ​ពារ​ផ្លូវ​មិន​ស្រួល​ ​ក្នុង​ទី​ជិត​នៃ​ពួក​យមបុរស​ហើយ​ ​ឯ​ក្លិន​សរីរៈ​អមនុស្ស​ ​ក៏​បក់​មក​ ​ទំាំង​សំឡេង​គឹកកង​រំពង​អាក្រក់​ ​ក៏​ឮ​មក​។​ ​(​ទ្រង់​ត្រាស់​ដូច្នេះហើយ​)​ ​ក៏​ឡើង​គង់​លើ​ដំរី​ ​ហើយ​ទតមើល​ទៅ​ទិ​សទំាង​ ​៤​ ​បានឃើញ​ដើម​ជ្រៃ​មួយ​ដើម​ ​ជា​រុក្ខ​ជាត​ផឹក​នូវ​ទឹក​ដោយ​ជើង​ ​បរិបូណ៌​ដោយ​ម្លប់​ប្រហែល​មេឃ​មាន​ពណ៌ខៀវ​ ​ជា​ឈើ​មាន​សម្បុរ​ដូច​ផៃ្ទ​មេឃ​ ​ព្រះរាជា​ត្រាស់​ទៅ​នឹង​នាយ​សារថី​ថា​ ​ដើមឈើ​ធំ​ប្រហែល​មេឃ​មាន​ពណ៌ខៀវ​ ​ជា​ឈើ​មាន​សម្បុរ​ដូច​ផៃ្ទ​មេឃ​នុ៎ះ​ ​ជា​ឈើ​អ្វី​។​ ​
 សារថី​ក្រាបទូល​ថា​ ​បពិត្រមហារាជ​ ​នោះ​ជាដើម​ជ្រៃ​ ​ជា​រុក្ខ​ជាត​ផឹក​នូវ​ទឹក​ដោយ​ជើង​ ​បរិបូណ៌​ដោយ​ម្លប់​ប្រហែល​មេឃ​មាន​ពណ៌ខៀវ​ ​ជា​ឈើ​មាន​សម្បុរ​ដូច​ផ្ទៃមេឃ​។​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636866432833370320
ទៅកាន់ទំព័រ៖