ព្រះត្រៃបិដក ភាគ ៥៦

 ​ព្រះរាជា​ត្រាស់​ថា​ ​ចុះ​អ្នកឯង​មាន​សីលធម៌​ដូចម្តេច​ ​មាន​សមាចារ​ដូចម្តេច​ ​ក្នុង​សុរ​ដ្ឋ​បុរី​ ​អ្នកឯង​នេះ​ ​មាន​អានុភាព​ច្រើន​ ​ព្រោះ​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ប្រសើរ​ដូចម្តេច​ខ្លះ​។​ ​
 (​ប្រេត​តប​ថា​)​ ​បពិត្រ​ព្រះ​អរិន្ទម​ហា​រាជ​ ​ជា​សេ្តច​ចំរើន​ក្នុង​ដែន​ ​សូម​ព្រះអង្គ​ ​ព្រម​ទំាំង​ពួក​អាមាត្យ​ ​និង​ព្រាហ្មណ៍​បុរោហិត​ ​ទ្រង់ព្រះ​សណា្តប់​ពាក្យ​ខ្ញុំ​នោះ​។​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ខ្ញុំ​នៅក្នុង​សុរ​ដ្ឋ​ប្រទេស​ ​ជា​បុរស​មានចិត្ត​អាក្រក់​ ​មាន​សេចក្តី​យល់​ខុស​ ​ទ្រុស្តសីល​ ​កំណាញ់​ ​ជេរប្រទេច​ ​ផ្តាសា​ពួក​ជន​ដែល​កំពុង​ឲ្យ​ ​កំពុង​ធ្វើ​ ​ហាមឃាត់​ពួក​ជន​ច្រើន​ ​ធ្វើ​អន្តរាយ​ដល់​ពួក​ជន​ដទៃ​ ​ដែល​កំពុង​ឲ្យ​ ​(​ខ្ញុំ​រមែង​និ​យាយ​រឿយ​ៗ​ថា​)​ ​ផល​របស់​ទាន​មិន​មាន​ទេ​ ​តើ​ផល​នៃ​ការ​សង្រួម​ ​គឺ​សីល​ ​នឹង​មាន​មក​ពីណា​ ​អាចារ្យ​មិន​មាន​ ​អ្នកណា​នឹង​ទូន្មាន​បុគ្គល​ ​ដែលគេ​មិនទាន់​ទូន្មាន​នោះ​បាន​។​ ​ពួក​សត្វ​សឹង​តែ​សើ្មៗ​គ្នា​ទេ​ ​ចាំបាច់​មាន​បុគ្គល​ជា​អ្នក​គោរព​កោតក្រែង​ត្រកូល​រៀមច្បង​ ​(​ធើ្វ​អ្វី​ទៀត​)​ ​កំឡាំង​ក្តី​ ​សេចក្តី​ព្យាយាម​ ​មិន​មាន​ហើយ​ ​តើ​ការ​ប្រឹងប្រែង​របស់​បុរស​ ​មាន​មក​អំពី​ទីណា​។​ ​ផល​របស់​ទាន​មិន​មាន​ទេ​ ​បុគ្គល​មិន​អាច​ធើ្វ​សត្វ​ដែល​មាន​ពៀរ​ឲ្យ​ស្អាត​បាន​ ​សត្វ​បាន​សេចក្តី​សុខទុក្ខ​ ​ដែល​ត្រូវ​បាន​កើត​ពី​សេចក្តី​ប្រែប្រួល​ ​តែង​ដឹក​នំា​ទៅ​ ​(​មិនមែន​ព្រោះ​កម្ម​ ​ដែល​ខ្លួន​ធើ្វ​ទេ​)​។​ ​មាតា​ ​បិតា​ ​បងប្អូន​ ​មិន​មាន​ ​លោក​ដទៃ​ក្រៅពី​លោក​នេះ​ ​មិន​មាន​ ​ការ​ឲ្យ​ទាន​ ​មិន​មាន​ ​ការ​បូជា​ ​មិន​មាន​ ​កា​រដម្កល់​ទាន​ ​(​ចំពោះ​សមណព្រាហ្មណ៍​)​ ​ក៏​មិន​មាន​។​ ​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636866433505768779
ទៅកាន់ទំព័រ៖