ព្រះត្រៃបិដក ភាគ ៥៦

​អ្នកណា​កាត់​ក្បាល​បុ​សរ​ ​មិន​ឈោ្មះ​ថា​ ​សម្លាប់​បុរស​ទេ​ ​(​ព្រោះ​)​ ​គ្មាន​អ្នកណា​សម្លាប់​ ​(​អ្នកណា​)​ ​តិចតួច​ទេ​ ​ទុកដូចជា​បៀតបៀន​ក្នុង​ចន្លោះ​នៃ​កាយ​ទំាង​ ​៧​ ​(​មាន​ផែនដី​ជាដើម​)​ ​ដែរ​។​ ​ជីវៈ​ ​ជាស​ភាវៈ​ផ្តាច់​មិនបាន​ ​ទំ​លាយ​មិនបាន​ ​(​ព្រោះ​)​ ​ចួនកាល​មាន​ជ្រុង​ ​៨​ ​ចួនកាល​មូល​ជាដុំ​ ​(​មាន​កំពស់​)​ ​៥០០​ ​យោជន៍​ ​អ្នកណា​ ​ក៏​មិន​អាច​នឹង​ផ្តាច់​បង់​ជីវៈ​បាន​ឡើយ​។​ ​កាលបើ​អម្បោះ​ហុង​ ​គេ​បោះចោល​ទៅ​ ​អម្បោះ​ហុង​នោះ​ ​រមែង​រលា​ ​យ៉ាងណាមិញ​ ​ជីវៈ​នោះ​ ​ក៏​រលា​យ៉ាងនោះ​ដែរ​។​ ​បុរស​បុគ្គល​ ​ចេញពី​ស្រុក​ ​ចូល​ទៅកាន់​ស្រុក​ដទៃទៀត​ ​យ៉ាងណាមិញ​ ​ជីវៈ​នោះ​ ​(​ចេញពី​កាយ​នេះ​)​ ​ចូល​ទៅកាន់​កាយ​ដទៃ​យ៉ាងនោះ​ដែរ​។​ ​បុរស​បុគ្គល​ ​ចេញពីផ្ទះ​ ​ចូល​ទៅកាន់​ផ្ទះ​ដទៃ​ ​យ៉ាងណាមិញ​ ​ជីវៈ​នោះ​ ​ចូល​ទៅកាន់​កាយ​ដទៃទៀត​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ពួក​ពាល​ ​ពួក​បណ្ឌិត​ ​នឹង​ធើ្វ​សង្សារវដ្ត​ឲ្យអស់​ទៅ​ ​ធើ្វ​ទុក្ខ​ឲ្យ​ផុត​បាន​ ​ទាល់តែ​អស់​មហា​ក​ប្ប​ទំាំង​ឡាយ​ ​៨​ ​លាន​ ​៤​ ​សែន​។​ ​សុខ​ ​និង​ទុ​ក្ខ​ទំាង​ឡាយ​ ​វាល់​បាន​ដោយ​ទោ​ណៈ​ទំាំង​ឡាយ​ផង​ ​ដោយ​កញ្ជើ​ទំាង​ឡាយ​ផង​ ​ជិន​បុរស​ ​រមែង​ជ្រាប​សព្វ​ ​ពួក​សត្វ​ក្រៅ​នេះ​ ​ប្រកបដោយ​សេច​ក្តី​វងេ្វង​។​ ​កាលមុន​ ​ខ្ញុំ​ជា​អ្នក​យល់​យ៉ាងនេះ​ ​ជា​អ្នក​ប្រកបដោយ​សេច​ក្តី​វងេ្វង​ ​មាន​សេច​ក្តី​វងេ្វង​គ្រប​សង្កត់
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636866433686799133
ទៅកាន់ទំព័រ៖