ព្រះត្រៃបិដក ភាគ ៥៦

​មាន​សេចក្តី​យល់​ខុស​ ​ទ្រុស្តសីល​ ​កំណាញ់​ ​ប្រទេច​ ​ផ្តាសា​ ​(​សមណៈ​ ​និង​ព្រាហ្មណ៍​)​។​ ​ខាងអាយ​ ​៦​ ​ខែ​ទៀត​ ​ខ្ញុំ​នឹង​ធើ្វ​កាលកិរិយា​។​ ​ខ្ញុំ​មុខ​ជា​នឹង​ធ្លាក់​នរក​ ​មានការ​ក្តៅក្រហាយ​ដ៏​ពន្លឹក​ដោយពិត​ ​ជា​នរក​មាន​ជ្រុង​ ​៤​ ​មាន​ទ្វារ​ ​៤​ ​ដូចជា​វាស់​ដោយ​ចំណែក​ដែល​ចែ​ក​សើ្ម​គ្នា​ ​ជា​នរក​មាន​កំពែង​ដែក​ព័ទ្ធជុំវិញ​ ​គ្រប​ដោយ​ដែក​។​ ​ភូមិ​នៃ​នរក​នោះ​ ​ជា​វិការៈ​នៃ​ដែក​ ​រន្ទាលច្រាលឆ្អៅ​ ​ប្រកប​ដោយ​ភើ្លង​ផ្សព្វផ្សាយ​ទៅ​ ​១០០​ ​យោជន៍​ជុំវិញ​សព្វកាល​។​ ​កន្លងទៅ​ ​១​ ​សែន​ឆ្នាំ​ ​ឮសូរ​សំឡេង​កងរំពង​ក្នុង​កាលនោះ​។​ ​បពិត្រមហារាជ​ ​ចំណែក​មួយ​សែន​កោដិ​ឆ្នាំ​ ​ជា​គ្រឿង​កំណត់​ ​(​អាយុ​របស់​សត្វ​ដែល​ឆេះ​នៅក្នុង​នរក​នុ៎ះ​ ​ពួក​ជន​ដែល​ជា​មិច្ឆាទិដ្ឋិ​ ​ទ្រុស្តសីល​ ​តិះដៀល​ព្រះ​អរិយៈ​ ​តែង​ឆេះ​នៅក្នុង​នរក​ ​អស់​ ​១​ ​សែន​កោដិ​ឆ្នាំ​។​ ​ខ្ញុំ​នឹង​រងទុក្ខ​វេទនា​ក្នុង​នរក​នោះ​ ​អស់​កាល​ជា​យូរ​អងែ្វង​ ​(​ព្រោះ​)​ ​ផល​នៃ​បាបកម្ម​ ​ហេតុ​នោះ​ ​បាន​ជា​ខ្ញុំ​សោកសៅ​ដ៏​ក្រៃលែង​។​ ​បពិត្រ​អរិន្ទម​មហារាជ​ ​អ្នក​ចំរើន​ក្នុង​ដែន​ ​ព្រះអង្គ​ចូរ​ស្តាប់​ដំណើរ​នោះ​ ​បពិត្រមហារាជ​ ​ធីតា​របស់ខ្ញុំ​ ​ឈោ្មះ​នាង​ឧត្តរា​ ​សេចក្តី​ចំរើន​ ​ចូរ​មានដល់​ព្រះអង្គ​។​ ​នាង​ឧត្តរា​ ​តែង​ធើ្វ​នូវ​កម្ម​ដ៏​ចំរើន​ ​ជា​អ្នក​ត្រេកអរ​ក្នុង​និច្ចសីល​ ​និង​ឧបោសថសីល​ ​ត្រេកអរ​ក្នុង​ទាន​ ​ជា​អ្នក​ចែករលែក​ទាន​ ​ជា​អ្នកដឹង​នូវ​ពាក្យ​ ​(​នៃ​ស្មូម​)​ ​មិន​មាន​កំណាញ់​ ​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636866433881380263
ទៅកាន់ទំព័រ៖