ព្រះត្រៃបិដក ភាគ ៥៦
ធើ្វមិនឲ្យដាច់ក្នុងសិក្ខាបទ ជាកូនប្រសារក្នុងត្រកូលដទៃ ជាឧបាសិកានៃព្រះសក្យមុនីសម្ពុទ្ធដ៏មានសិរី។ ភិក្ខុបរិបូណ៌ដោយសីល ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ជាអ្នកសង្រួមចក្ខុ មានស្មារតី គ្រប់គ្រងទ្វារ បិទបំាងកាយដោយប្រពៃ ត្រាច់ទៅតាមលំដាប់ច្រក បានទៅកាន់លំនៅរបស់នាងនោះ។ បពិត្រមហារាជ សេចក្តីចំរើន ចូរមានដល់ព្រះអង្គ នាងឧត្តរា បានឃើញភិក្ខុនោះហើយ បានប្រគេននូវបានីយករក (តម្រងទឹក) ដ៏ពេញផង នូវនំទំាងឡាយដ៏វិចិត្រផង (ហើយឧទិ្ទសផលមកឲ្យខ្ញុំយ៉ាងនេះថា) បពិត្រលោកដ៏ចំរើន បិតារបស់ខ្ញុំ ចែកឋានទៅហើយ ទាននេះ សូមសម្រេចដល់បិតារបស់ខ្ញុំនោះ។ ផលក៏សម្រេច ក្នុងពេលជាលំដាប់ដែលឧទិ្ទសហើយ ខ្ញុំជាអ្នកបានកាមតាមបា្រថ្នា បរិភោគដូចជាសេ្តចវេស្សវ័ណ។ បពិត្រអរិន្ទមមហារាជ ព្រះអង្គអ្នកចំរើនក្នុងដែន សូមព្រះអង្គស្តាប់នូវដំណើរនោះ ព្រះពុទ្ធ គេហៅថា បុគ្គលប្រសើរជាងសត្វលោក ព្រមទំាងទេវលោក បពិត្រព្រះបាទអរិន្ទមៈ សូមព្រះអង្គ ព្រមទំាងព្រះរាជបុត្រាបុត្រី ព្រះអគ្គជាយា ដល់នូវព្រះពុទ្ធនោះ ជាសរណៈចុះ។ ពួកបុរសបុគ្គល បានដល់ព្រះនិព្វាន ដោយសារតែមគ្គប្រកបដោយអង្គ ៨ ប្រការ បពិត្រព្រះបាទអរិន្ទមៈ សូមព្រះអង្គ ព្រមទំាងព្រះរាជបុត្រាបុត្រី ព្រះអគ្គជាយា ដល់នូវធម៌ (អដ្ឋងិ្គកមគ្គ) នោះ ជាសរណៈចុះ។
ID: 636866434092322328
ទៅកាន់ទំព័រ៖