ព្រះត្រៃបិដក ភាគ ៥៦

 ម្នាល​ប្រេត​ ​យើង​ត្រេកអរ​ក្នុង​សាសនា​របស់​ព្រះ​ពុទ្ធ​ទំាំង​ឡាយ​ ​បាច​ ​(​នូវ​ទិដ្ឋិ​ដ៏​អាក្រក់​ចោល​ដូចជា​អង្កាម​)​ ​ក្នុង​ទី​មាន​ខ្យល់​ធំ​ផង​ ​បន្សាត់​ចោល​នូវ​ទិដ្ឋិ​អាក្រក់​ ​(​ដូចជា​សម្រាម​)​ ​ក្នុង​ទន្លេ​មាន​ខ្សែទឹក​រហ័ស​ផង​។​ ​លុះ​ព្រះបាទ​បិ​ង្គលៈ​ ​ជា​សេ្តច​ក្នុង​ដែន​សុរ​ដ្ឋ​ ​មាន​ព្រះ​ឱង្ការ​ដូច្នេះហើយ​ ​ក៏បាន​វៀរចាក​ការយល់​ដ៏​លាមក​ចោលចេញ​ ​ធ្វើ​នូវ​កិរិយា​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​ក៏​បែរ​ព្រះ​ភក្រ្ត​ចំ​ទៅ​ទិសខាងកើត​ ​ឡើង​គង់​លើ​រថ​ទៅ​។​ ​

​ចប់​ ​រឿ​ងន​និ្ទ​ការ​ប្រេត​ ​ទី៣​។​


​រឿង​រេវតី​ប្រេត​ ​ទី៤​។​


 [​៣៩​]​ ​ម្នាល​រេវតី​ ​ជា​ស្រី​មានធម៌​ដ៏​លាមក​ក្រៃលែង​ ​នាង​ចូរ​ក្រោក​ឡើង​។​បេ​។​ ​រឿង​រេវតី​ប្រេត​ ​ទី៤នេះ​ ​គប្បី​មើលក្នុង​រឿង​ទី២​ ​នៃ​មហា​រថ​វគ្គ​ ​ទី៥​ ​ក្នុង​វិមានវត្ថុ​ចុះ​។​

​ចប់​ ​រឿង​វេរ​តី​ប្រេត​ ​ទី៤​។​


​រឿង​ឧ​ច្ឆុ​ប្រេត​ ​ទី៥​


 [​៤០​]​ ​(​ប្រេត​ទូល​សួរ​ព្រះ​មោគ្គល្លាន​ថា​)​ ​ព្រៃ​អំពៅ​ធំ​នេះ​ ​កើតឡើង​ដល់​ខ្ញុំ​ ​(​ហាក់ដូច​)​ ​ជា​ផលបុណ្យ​ច្រើនណាស់​ដែរ​ ​តែ​ឥឡូវនេះ​ ​ខ្ញុំ​មិនបាន​បរិភោគ​អំពៅ​នោះ​សោះ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោ​ក​បា្រប់​ខ្ញុំ​ ​តើ​ផល​នេះ​ជា​ផលកម្ម​អ្វី​។​ ​មួយទៀត​ ​ខ្ញុំ​ដល់​នូវ​សេចក្តី​ចង្អៀតចង្អល់​ ​ចង់​បរិភោគ​ ​(​ក៏​បរិភោគ​មិនកើត​)​ ​ខ្ញុំ​ខំប្រឹង​ខ្នះខ្នែង​ដើម្បី​បរិភោគ​នូវ​រស​នៃ​អំពៅ​តិចតួច​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636866434894698221
ទៅកាន់ទំព័រ៖