ព្រះត្រៃបិដក ភាគ ៥៦

​អ្នក​ចូរ​ស៊ី​លាមក​ផង​ ​មូត្រ​ផង​ ​ឈាម​ផង​ ​ខ្ទុះ​ផង​ ​ដែល​ជា​របស់​មិន​ស្អាត​សព្វកាល​ចុះ​ ​ផល​នេះ​ ​ចូរ​កើតមាន​ដល់​អ្នក​ក្នុង​បរលោក​ចុះ​ ​សំពត់​មាន​ផែន​ដូច​លោហៈ​ ​ចូរ​មានដល់​អ្នក​ចុះ​ ​លុះ​នារី​នោះ​ ​ប្រព្រឹត្ត​អំពើទុច្ចរិត​ប្រាកដ​ដូច្នេះហើយ​ ​មកកាន់​ទីនេះ​ ​ទើបបាន​ទទួលផល​ ​(​ដ៏​ក្រហល់ក្រហាយ​)​ ​អស់​រាត្រី​ដ៏​យូរអង្វែង​។​

​ចប់​ ​រឿង​មហា​បេ​សកា​រប្រេ​ត​ ​ទី៩​។​


​រឿង​ខ​លាត​ប្រេត​ ​ទី១០​


 [​១០​]​ ​(​នាយ​ពាណិជ​សួរ​ថា​)​ ​នាង​ជា​ស្រ្តី​អ្វី​ហ្ន៎​ ​ឋិតនៅ​ខាងក្នុង​វិមាន​ ​មិន​ចេញ​អំពី​វិមាន​ ​ម្នាលនាង​ដ៏​ចំរើន​ ​ចូរ​នាង​ចេញ​មក​ ​យើង​នឹង​ឃើញ​នាង​ ​ដែល​មាន​ឫទ្ធិ​ច្រើន​។​ ​
 ​(​នាង​ប្រេត​ ​តប​ថា​)​ ​ខ្ញុំ​ជា​ស្រ្តី​អាក្រាត​ ​មាន​សេចក្ដី​អៀនខ្មាស​ ​ដល់​នូវ​សេចក្ដីទុក្ខ​លំបាក​ ​មិន​អាច​ចេញ​មក​ខាងក្រៅ​បានទេ​ ​ខ្ញុំ​ជា​ស្រ្តី​មាន​សរីរៈ​បិទបាំង​ដោយ​សក់​ទាំងឡាយ​ ​(​ព្រោះថា​)​ ​កុសលកម្ម​ ​មាន​ប្រមាណ​តិច​ ​ខ្ញុំ​បាន​ធ្វើ​មក​ហើយ​។​ ​
 (​នាយ​ពាណិជ​សួរ​ថា​)​ ​បើ​ដូច្នោះ​ ​យើង​នឹង​ឲ្យ​សំពត់​សាដក​សម្រាប់​ដណ្ដប់​ដល់​នាង​ ​ចូរ​នាង​ស្លៀកសំពត់​សាដក​នេះ​ចុះ​ ​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636866401583072905
ទៅកាន់ទំព័រ៖