ព្រះត្រៃបិដក ភាគ ៥៦

​ខ្ញុំ​នោះ​មាន​អត្តភាព​ដាច់​ហើយ​ ​ជា​បុគ្គល​កំសត់​ ​ប្រកបដោយ​ទុក្ខ​នេះ​ ​ជា​ផលកម្ម​អ្វី​។​ ​មួយទៀត​ ​ខ្ញុំ​ជា​បុគ្គល​ចង្អៀតចង្អល់​ ​ដួល​ដេក​បម្រះននៀល​លើ​ផែនដី​ ​ដូច​ត្រី​នៅលើគោក​ដ៏​ក្តៅ​ ​ទឹក​ភ្នែក​ទំាង​ឡាយ​របស់ខ្ញុំ​ ​ហូរចេញ​អំពី​ចម្ងាយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​មេ​ត្តា​បា្រប់​ ​នេះ​ជា​ផល​នៃ​កម្ម​អ្វី​។​ ​ខ្ញុំ​ឃា្លន​ផង​ ​លំបាក​ផង​ ​សេ្រ​ក​ផង​ ​តក់ស្លុត​ផង​ ​មិនបាន​សេចក្តី​សុខ​ស្រួល​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​សូម​សួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​នឹង​លោកម្ចាស់​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ខ្ញុំ​គប្បី​បាន​បរិភោគ​អំពៅ​ ​(​នេះ​)​។​ ​
 (​ព្រះ​មោគ្គល្លាន​ ​មាន​ថេរ​វាចា​ថា​)​ ​កាលពីដើម​ ​អ្នក​កើតជា​មនុស្ស​ ​បាន​ធើ្វ​បាបកម្ម​ដោយខ្លួនឯង​ ​ក្នុង​កាលមុន​ ​អាត្មា​រៀបរាប់​សេចក្តី​នោះ​ប្រាប់​អ្នក​ ​អ្នក​ស្តាប់​ហើយ​ ​ត្រូវ​ដឹងសេចក្តី​នោះ​ចុះ​។​ ​(​កាលនោះ​)​ ​អ្នក​កំពុង​ដើរ​ស៊ី​អំពៅ​ ​មាន​បុរស​ម្នាក់​ដើរពីក្រោយ​ខ្នង​អ្នក​ ​បុរស​នោះ​ ​ប្រាថ្នា​ចង់បាន​អំពៅ​នោះ​ ​ហើយ​និយាយ​សូម​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636866435121051168
ទៅកាន់ទំព័រ៖